2023-09-07 11:09
284

ភ្នំពេញ៖ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ១០០៣ កែងនឹងផ្លូវលេខ១៩៥៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិតជាសំណាងខ្លាំងណាស់ខណៈម្ចាស់រថយន្តផចមិនមានគ្រោះថ្នាក់ដោយសារតែមានរថយន្តតាកូម៉ាបើកមកបុកពេញទំហឹងរួចហើយបើករត់បាត់បន្សល់តែកាងរថយន្តនៅកន្លែងកើតហេតុ។

យោងតាមប្រភពពីម្ចាស់រថយន្តបានឱ្យដឹងថា នៅមុនពេលកើតគាត់បានបើករថយន្តមួយគ្រឿងម៉ាកផច ពណ៌សពាក់ស្លាកលេខភ្នំពេញ2BC-2677 តាមបណ្តោយផ្លូវលេខ១៩៥៨ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្រាប់តែមានរថយន្ត១គ្រឿងម៉ាកតាកូម៉ាមិនចាំស្លាកលេខបើកក្នុងល្បឿនលឿនពីត្បូងទៅជើងមកបុករថយន្តរបស់ខ្លួនពេញទំហឹងហើយអ្នកបើកបរបានបើកថយក្រោយរួចបើករត់បាត់ស្រមោលទៅ តែសំណាងល្អដែរដែលគាត់មិនរងរបួស។

 ក្រោយកើតហេតុម្ចាស់រថយន្តផចរងគ្រោះបានទំនាក់ទំនងហៅរថយន្តមកស្ទូចដើម្បីយកទៅជួសជុលដោយខ្លួនឯងដោយមិនបានរាយការណ៍ទៅសមត្ថកិច្ចនោះទេ៕