2023-09-07 11:09
215

ភ្នំពេញ៖ រថយន្តម៉ាកmorningបានបុករថយន្តម៉ាកព្រូសចំពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតហើយព្យាយាមបើកគេចខ្លួនត្រូវបានសមត្ថកិច្ចឃាត់បានមកវិញ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្លូវលេខ៦០៨ កែងផ្លូវលេខ២៨៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BM7484 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៣ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកMorning ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BT-1365 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៦០៨ ក្នុងទិសដៅពីត្បូងទៅជេីង ក៏ជ្រុលទៅបុករថយន្តព្រូសចំពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាង ភ្លាមនោះរថយន្តបង្កបានបន្តព្យាយាមបេីកគេចខ្លួនតែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញឃាត់បានមកវិញ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕