2023-09-07 11:09
129

ខេត្តបាត់ដំបង ៖     ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៣០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវកៅស៊ូមួយខ្សែ ស្ថិតត្រង់ចំណុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AL-9460 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានស៊ីញ៉ូនិងបត់ឆ្វេង ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាក ZOOMER ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង 1AE-6613 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅស្របគ្នាដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលអោយរងរបួសស្រាលទាំងពីរនាក់បន្តិចបន្តួចចំណែកម៉ូតូខូចខាតទាំងសងខាងដំណំផងដែរ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូZOOMER ព្រមចេញថ្លៃខូចខាតដល់ម្ចាស់ម៉ូតូហុងដាឌ្រីម ចំនួន ៤០ដុល្លារ ដើម្បីបញ្ចប់រឿងផងដែរ៕