2023-09-07 05:09
120

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលស្រុកកោះកុង នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

ជាក់ស្ដែងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការ នៅវេលាម៉ោង០១ និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកកោះកុង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ប្រុស។

មន្រ្តីនគរបាលស្រុកកោះកុង បានឲ្យដឹងថា ៖ ១-ឈ្មោះ រស់ វិចិត្ត (ហៅ ចិត្ត)  អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ០១កំណាត់ទុយោ
-ទូរស័ព្ទដៃចំនួន ០១គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបំពេញសំណុំរឿងបញ្ជូនទៅផែនការងារប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធី៕