2023-09-08 03:09
136

ភ្នំពេញ៖    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៦១ កែងនឹងផ្លូវលេខ២៣០ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសម្នាក់បើករថយន្តសេរីទំនើបម៉ាកអូឌីមួយគ្រឿងបត់ឆ្លងផ្លូវ ត្រូវបានបុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅគ្នាបុកចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកអូឌីពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BY-0188 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៦១ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានស៊ីញ៉ូបត់ឆ្វេងដៃបានបន្តិចក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកXRIDE ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IT-8770ធ្វើដំណើរបញ្ច្រាសទិសដៅគ្មាពីជើងទៅត្បូងចាប់ហ្វ្រ័ងមិទាន់ក៏បុកចំពីមុខពេញទំហឹងបណ្ដាលឱ្យដួលម៉ូតូបោកទៅនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានសហការគ្នាធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង៉ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕