2023-09-08 03:09
161

(កណ្ដាល)៖ សមត្ថកិច្ចក្រុងសំពៅពូន បានប្រដេញតាមឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូស្ត្រីរងគ្រោះ ខណៈដែលម្ចាស់ម៉ូតូ ភ្លេចដកសោម៉ូតូចេញ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង០០នាទីនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

របាយការណ៍ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាប ប៊ុនឡេង ហៅ (បាក់ឡេង) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកស៊ឺង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ឡៅ ម៉េងលាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិព្រែកតាឌួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

របាយការណ៍ដដែលរៀបរាប់ថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦និង០០នាទី ជនរងគ្រោះនៅកន្លែងលក់ស្ថិតក្នុងភូមិកើតហេតុខាងលើបានភ្លេចដកសោរម៉ូតូ ចេញពេលនោះជនសង្ស័យក៏ដើរមកឃើញក៏លួចបើកជិះចេញទៅ ជនរងគ្រោះក៏ឃើញហើយស្រែកចោរៗក៏ជិះម៉ូតូដេញតាមចាប់បានហើយសមត្ថកិច្ចជួយអន្តរាគមន៍យកជនសង្ស័យមកកាន់អធិការដ្ឋានដើម្បីកសាងសុំណុំរឿងតាមនីតិវិធី៕