2023-09-08 04:09
139

(កំពត)៖  នាថ្ងៃទី ៨ ខែកញា ឆ្នាំ២០២៣នេះលោក ទាវ គា មេការរដ្ឋានផ្លូវបានតំណាងក្រុមហ៊ុនបានប្រាប់ឲ្យដឹងថាមួយរយៈពេលកន្លងមកនេះដោយមានភ្លៀងធ្លាក់ច្រើនពិបាកក្នុងការស្ថាបនា។

ផ្លូវក្រាលកៅស៊ូដែលមានប្រវែង ៦ គីឡូ ៣០០ម៉ែត្រ នេះដែលតភ្ជាប់ចាប់ពីបំបែកផ្លូវជាតិលេខ៣៣ នៅចំណុចគល់ស្ពានក្បាលរមាស ដែលស្ថិតនៅ ឃុំត្រពាំងសង្កែ ក្បែរសាលាស្រុកទឹកឈូ ឆ្ពោះទៅតំបន់កសិ ទេសចរណ៍កូនសត្វ ឬទំបន់ត្រនប់ប្រទាក់ក្រឡា នៅមានប្រវែង ៦ គីឡូ ៣០០ ម៉ែត្រ ដែលបានស្ថាបនាសម្រេចបានប្រមាណជាង ៦៥ ភាគរយ ដែលគម្រោងគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ។

លោក ទាវ គា មេការដ្ឋានមើលការខុសត្រូវឱ្យក្រុមហ៊ុនលោកបានតំណាងក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា ផ្លូវកៅស៊ូស្ថាបនានេះ ចាប់ពីសាលាស្រុកទឹកឈូ ឆ្ពោះទៅកាន់ទំនប់ប្រទាក់ក្រឡា (តំបន់កសិ-ទេសចរណ៍កូនសត្វ) បានឱ្យដឹងថា ផ្លូវនេះមានប្រវែងជាង ៦ គីឡូម៉ែត្រ ពីមុនជាផ្លូវក្រាលគ្រួសក្រហម ហើយពេលនេះត្រូវបានស្ថាបនាជាផ្លូវក្រាលកៅស៊ូវិញ។

បើយោងតាមការលើកឡើងរបស់លោក ទាវ គា ថាបច្ចុប្បន្ននេះក្រុមការងារកំពុងមមាញឹកក្នុងស្ថាបនា សម្រេចបានប្រមាណជាង ៦៥ ភាគរយហើយ។

បើតាមការប៉ានស្មានរបស់លោក ទាវ គា ថាផ្លូវនេះនឹងអាចស្ថាបនារួចរាល់មុនផែនការរបស់គម្រោង ដែលអាចគ្រោងនិងបញ្ចប់ក្នុងការស្ថាបនានៅខែមីនា ឆ្នាំ២០២៤ខាងមុខ។ប្រជាពលរដ្ឋជាកសិករដែលរស់នៅអមតាមបណ្តោយផ្លូវដែលកំពុងស្ថាបនានេះ បានឱ្យដឹងថា ផ្លូវនេះពីមុនជាផ្លូវក្រាលគ្រួសក្រហមដែលមានការលំបាក តែនៅពេលនេះបានស្ថាបនាជាផ្លូវក្រាលកៅស៊ូយ៉ាងស្អាតល្អ ដែលអាចធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ ប្រជាកសិករ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅលេងតំបន់កសិ-ទេសចរណ៍កូនសត្វនិងទំនប់ប្រទាក់ក្រឡាបានស្រួល។

ចំណែកឯអ្នកមីង សុខ ស្រី ជាប្រជាពលរដ្ឋរស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ បានសម្តែងត្រេកអរយ៉ាងខ្លាំង ពេលឃើញក្រុមហ៊ុនធ្វើផ្លូវកៅស៊ូមួយខ្សែនេះស្ថាបនាបានជិតរួចរាល់។
ផ្លូវនេះសំខាន់ណាស់សម្រាប់ពលរដ្ឋទូទៅ ពិសេសភ្ញៀវទេសចរ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅតំបន់រមណីយដ្ឋានផ្សេងៗ។

នៅពេលផ្លូវនេះស្ថាបនាបានល្អ និងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត តាមរយៈការលក់ដូរកសិផលផ្សេងៗ។

បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋឃុំកូនសត្វ បានឱ្យដឹងថា បច្ចុប្បន្នមូលដ្ឋានឃុំទាំងមូលមានការរីកចម្រើន ដែលមានដូចជាផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង។
ចំណែកឯការងារដាំដុះបន្លែដំណាំរបស់ប្រជាពលរដ្ឋ ក៏សមប្រកបដែរសម្រាប់ឆ្នាំនេះ និយាយជារួមជីវភាពពលរដ្ឋក្នុងឃុំកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់ទៅថ្ងៃមុខផងដែរ។(សឹង រ៉ាត់)