2023-09-08 06:09
250


ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និងនយោជកប្រមាណជាង ១៨ ០០០នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។ 
    យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតមកពីរោងរោងចក្រ និងសហគ្រាសនានា សរុបចំនួន ១៨ ២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
    កម្មករ កម្មការិនី និយោជិតទាំង ១៨ ២៦៥នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមមាន៖ រោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៧, ដេរស្បែកជើង ចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងផលិតគ្រឿងអេឡិចត្រូនិច ចំនួន ១។
    សូមជម្រាបថា នេះគឺជាដំណើរចុះជួបសំណេះសំណាលជាបងប្អូនកម្មករ កម្មការិនី និងនយោជិត លើកទី៣ បន្ទាប់ពីសម្តេចធិបតិ ហ៊ុន ម៉ាណែត ឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាបលើកទី១- ជួបនៅតំបន់ភូមិសាស្ត្រវត្តព្រៃស្ពឺ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ, លើកទី២- នៅភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៣- នៅភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបន្តជួបកម្មករ កម្មការិនី ជាបន្តបន្ទាប់ទៀតទៅតាមពេលវេលាដែលបានកំណត់ផថដែរ៕