2023-09-09 05:09
144

(កែប) នាថ្ងៃទី ៨ ខែ កញា ឆ្នាំ២០២៣នេះ ក្រោមការសម្របសម្រួល​ពី​ មន្ទីរ​ព័ត៌មាន​ខេត្ត​ និងគោលការណ៍​អនុញ្ញាតពី​ រដ្រដ្ឋបាលខេត្តកែបអង្គការក្រុមការងារដោះស្រាយទាស់ ហៅកាត់ថា (ACT)  បានបើកវគ្គបណ្តុះបណ្តាល ជូនដល់មន្ត្រីទទួលបន្ទុកព័ត៌មានមកពីមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងទីចាត់ការចំណុះរដ្ឋបាលខេត្ត អំពីសារព័ត៌មានសន្តិភាព និងក្រមសីលធម៌ក្នុងការចេញផ្សាយ ព័ត៌មាន ។

 វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងនៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្តកែប និងមានលោក អ៊ុយ សុខមាស តំណាងអង្គការATC ជាអ្នកសម្របសម្រួល និងធ្វើបទបង្ហាញមេរៀន។ 

 ថ្លែងបើកវគ្គបណ្ណុះបណ្តាលនេះ លោក ប៊ុន យោង អភិបាលរងខេត្តកែបបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខានខ្លាំណាស់ សម្រាប់មន្ត្រីទទួលបន្ទុកព័ត៌មានតាមមន្ទីរអង្គភាព ក្នុងការទទួលបាននូវ ចំណេះដឹង ជំនាញលើការសរសេរព័ត៌មាន ប្រកប់ដោយក្រមសីលធម៌ ក្នុងការបញ្ជ្រាប់នូវផែនការ ក៏ដូចជាគម្រោងនានាក្នុងអង្គភាពរបស់ខ្លួន និងជាប្រទីបក្នុងការឆ្លើយតប ស្រាយបំភ្លឺ នូវបញ្ហានានាក្នុងដែនសមត្ថកិច្ច។

 លោក ប៊ុន យោង អភិបាលរងខេត្តបានបន្តថា អ្នកសារព័ត៌មានបានតើតួនាទីយ៉ាងសំខាន់ ក្នុងការផ្សាភ្ជាប់ នូវព័ត៌មានពីថ្នាក់ដឹកនាំទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាពាំនាំនូវកន្វល់បញ្ហាប្រឈមនានាពីប្រជាពលរដ្ឋមកកាន់ថ្នាក់ដឹកនាំវិញ ដើម្បីដោះស្រាយអោយបានទាន់ពេលវេលា។

 ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើរដល់សិក្ខាកាម ត្រូវយកចិត្តទុកដាក់ ក្តាប់អោយបាន នូវរាល់មេរៀនបទបង្ហាញរបស់អង្គការ ACT ដើម្បីយកចំណេះដឹងនេះទៅអនុវត្តនៅក្នុងអង្គភាពប្រកបដោយជោយជ័យ។   

  តាមរយៈសិក្ខាសាលារយៈពេល១ថ្ងៃពេញ លោក  អ៊ុយ សុខមាស អ្នកសម្របសម្រួល អង្គការ ACT បានលើកឡើងនូវប្រធានបទសំខាន់ៗជាច្រើន ដូចជា ការយល់ដឹងអំពី សន្តិភាព ទំនាស់ និង ហិង្សា , មូលដ្ឋានគ្រឹះក្នុការចុះយកព័ត៌មាន មូលលដ្ឋានគ្រឹះក្នុងការសរសេរព័ត៌មាន និងការវិភាគទំនាស់ជាដើម។(សឹង រ៉ាត់)