2023-09-10 12:09
188

កណ្តាល៖ ភាពអនាធិបតេយ្យ នៃការសាងសង់សំណង់ រឹង មាំ  មានផ្ទះល្វែង និង របង ថ្ម ជា ច្រើន កន្លែង កំពុង សាងសង់ រំ លោ ភ ចូល ចំណី ទន្លេមេគង្គ ចាប់ពី ភូមិ ព្រែក ដូន ហែម រហូត ដល់ ភូមិ ព្រែក អំពិល សង្កាត់ ព្រែក អំពិល ក្រុង អរិ យក្ស ក្រ ខេត្តកណ្តាល យ៉ាង អនាធិបតេយ្យ អាជ្ញាធរ គ្មាន ចំណាត់ការ ទប់ស្កាតឱ្យ មាន ប្រសិទ្ធភាព ទេ។ 
    តាមប្រភពព័ត៌មាន សព្វថ្ងៃនេះ  គេសង្កេតឃើញមានការសាងសង់ រំលោភលើ ដី ចំណី ព្រែក  ចំណី ទន្លេ ជា សម្បត្តិ សាធារណៈ របស់ រដ្ឋ យ៉ាង អនាធិបតេយ្យ មិនដឹង ជា មានច្បាប់ ទម្លាប់  ឬ យ៉ាងណា នោះ ទេ ប៉ុន្តែបើស្នើសុំច្បាប់តើមានអ្នកណាហ៊ានអនុញ្ញាត? ព្រោះរំលោភចូលដីចំណីទន្លេមេគង្គបែបនេះ។ 
    តាម ការខ្សឹប ខ្សាចបានឲ្យដឹង ថា រាល់ ដី សម្បត្តិ សាធា រណៈ ប្រជាជន គ្រប់ រូបមាន សិទ្ធិ អាស្រ័យ ផល បណ្តោះអាសន្ន  ប៉ុន្តែគ្មាន សិទ្ធិ សាងសង់ សំណង់ រឹង មាំ ដើម្បីធ្វើ ជា កម្មសិទ្ធិ ឡើយ។ ដូច្នេះពាក់ព័ន្ធការ សាងសង់ សំណង់ទាំងអស់នោះ គឺគ្មាន ច្បាប់ ទម្លាប់អ្វីឡើយហើយក៏មិនមែនប្រជាពលរដ្ឋតូចតាចធម្មតាមានលទ្ធភាពសាងសង់ទេ វា ទាល់តែ អ្នកមាន លុយ  និងមាន អំណាចទើបធ្វើបាន។ 
    ជាក់ស្តែង  នៅព្រឹក ថ្ងៃ ទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ការ សាង់សង់ ផ្ទះ វីឡា ដ៏ ធំ ស្គឹ ម ស្គៃ របស់ លោក ឧកញ៉ា ម្នាក់  នៅ រាជធានី ភ្នំពេញ កំពុង សាងសង់ ចូល ដី ចំណី ទន្លេមេគង្គ នៅ ចំណុច ភូមិ ព្រែក ដូន ហែម សង្កាត់ ព្រែក អំពិល ក្រុងអរិយក្សត្រ គឺ នៅ តែ មាន ក្រុម ជាង និង កម្មករ បន្ត ការ សាងសង់ យ៉ាងសកម្ម។

     លោក ចាន់ ដា រ៉ា អភិបាលក្រុង អរិយ ក្សត្រ បាន ថ្លែងប្រាប់ កាសែត ក្នុងស្រុកមួយថា «លោក ពុំ បានដឹង នោះ ទេ សូម ឱ្យ អ្នក សារព័ត៌មាន សួរ ទៅ លោក ប្រធាន ការិយាល័យ ជំនាញ ទទួល បន្ទុក សាងសង់ សំណង់ ក្រុង អរិយ ក្សត្រ » ប៉ុន្តែត្រូវ លោក ប្រធាន ការិយាល័យ ប្រាប់ ឲ្យដឹង ថា «រូប លោក ក៏ ពុំ ទាន់ ដឹង ច្បាស់ ដែរ ចាំ រូប លោក ពិនិត្យ មើល ឯកសារ សិន »៕