2023-09-11 12:09
127

ភ្នំពេញ ៖ បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា : ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣) ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យមទៅបង្គួរ។

 ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១ -តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ ºC
– នៅរាជធានី និង បណ្តាខេត្តនៅ ភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ។ ចំណែកឯបណ្តាខេត្ត ដទៃទៀតនឹងអាចភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង I rain of area mo-80%។

២ -តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ ºC
– នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៣០-៤០% ។

៣ -តំបន់មាត់សមុទ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ºCH – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៥០-៧០%។
– នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រ ពីមធ្យមទៅបង្គួរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕