2023-09-11 12:09
119

បាត់ដ៏បង÷    នគរបាលជំនាញស្រុកភ្នំព្រឹកបានចុះបង្ក្រាបមុខសញ្ញាគ្រឿងញៀនឃា
ត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោង៤និង ៣០នាទីល្ងាចនេះនៅចំណុច ភូមិគ្រួសក្រហម ឃុំ អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ និងបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ក្នុងបទល្មើសជាក់ស្តែងដែលក្នុងនោះបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ  ចល លុច ភេទ ប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិដីល្អឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

 -សមត្តកិច្ចនគរបាលជំនាញស្រុក ក្រោយក្រោយពីឃាត់ខ្លួនជនសង្ស័យរួចក៏ប្រមូលវត្ថុតាងបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ពណ៌សថ្លាចំនួន០៤ថង់ (សង្ស័យមានសារធាតុញៀន)។
-ម៉ូតូDream ពណ៌ខ្មៅសេរីចាស់គ្មានស្លាកលេខ០១គ្រឿង
-ទូរស័ព្ទដៃ០១គ្រឿង

បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំកសាងសំណុំ រឿង បញ្ជូនមកផែនជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ,ស សារឿន