2023-09-12 10:09
111

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានបង្ហើបឱ្យដឹងនាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កាលពីម្សិលមិញក្រុមគ្រូពេទ្យ មន្ត្រីនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាន  កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើការពិនិត្យនិងស្រាវជ្រាវ(ធ្វើកោសល្យវិច័យ)ជុំវិញករណីមានបុរសម្នាក់ធ្វើអត្តឃាត(ចង.ក)នៅមែកដើមស្វាយក្បែរផ្ទះរបស់ខ្លួន ដែលបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយ ។

   ប្រភពព័ត៌មានឱ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចដែលបានសហការគ្នាចុះពិនិត្យ សពដែលបានចងព្យួរ.កទៅមែកដើមស្វាយ១ដើមនៅខាងជើងផ្ទះចម្ងាយប្រមាណ៥ម៉ែត្រ ស្ថិតនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។  សពត្រូវបានគេស្គាល់ឈ្មោះ សុផល ទ្រី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំកើតហេតុ មានប្រពន្ធនិងកូនស្រីម្នាក់ក្នុងបន្ទុកគ្រួសារ ។

   ប្រភពដដែលឱ្យដឹងបន្តទៀតថា ស្រ្តីឈ្មោះ រិន រិត អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ដែលត្រូវជាប្រពន្ធសព(សុផល ទ្រី)បានឱ្យសមត្ថកិច្ចដឹងថា មុនកើតហេតុបន្តិចខ្លួនបានទៅផ្ទះឪពុកបង្កើតឈ្មោះ យិន រ៉ាន់ អាយុ ៥៨ឆ្នាំ(ផ្ទះនៅក្បែរគ្នា)។ដោយឡែកកូនស្រីឈ្មោះ(សុផលទ្រី ជាណេណេ អាយុ៣ឆ្នាំ៦ខែ និងប្ដី សុផល ទ្រី)នៅផ្ទះ។ ភ្លាមនោះស្រាប់តែកូនស្រីរត់មកប្រាប់ថា ប៉ាងាប់បាត់ហើយ! គ្រានោះខ្លួននិងឪពុករត់ទៅដោះខ្សែចេញពី.ក ដើម្បីធ្វើចលនាបែបបុរាណ ប៉ុន្តែប្ដីរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ។

  ប្រភពបញ្ជាក់ទៀតថា បើយោងតាមការបំភ្លឺពីស្រ្តីឈ្មោះ អោម ភាព អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាម្ដាយបង្កើតសព(សុផល ទ្រី)ថា នៅវេលាមុនទទួលដំណឹងកូនប្រុស(ស្លាប់) កូនប្រុស(សុផល ទ្រី)បានទូរស័ព្ទតាមរយៈលេខ ០៩៧ ៤២០ ៥៣ ៤៤ ប្រាប់ថា (មានអារម្មណ៍ចង់ងាប់) គាត់ជាម្ដាយសួរវិញថា កូនមានបញ្ហាអ្វី? កូនប្រុសរបស់គាត់តបវិញថា មានតែផ្លូវងាប់មួយទេទើបដាច់ចិត្តពីគ្រួសារនិងកូន    ខ្ញុំមិនអាចទៅធ្វើការឆ្ងាយប្រពន្ធកូនបានឡើយ ។ បើយោងតាមប្រភពបង្ហើបខាងលើ ទោះជាការធ្វើកោសល្យវិច័យពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ជាប់ពាក់ព័ន្ធករណីផ្សេងនោះមែន ប៉ុន្តែគេពុំបញ្ជាក់អំពីមូលហេតុអ្វីឲ្យពិត្យប្រាកដនោះដែរ ដូច្នេះបើយើងស្ដាប់ទៅដូចជាមានការសង្វេគនិងមិនអស់ចិត្តសោះ ៕