2023-09-12 11:09
131

នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣ដដែល ដោយអនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរ សេនីយ៍ឯក ភួង ច័ន្ទតារា ស្នងការរងដឹកនាំផែនការងារប្រឆាំងបទល្មេីស សេដ្ឋកិច្ច ក៏ដូចលោកវរសេនីយ៍ឯក អ៉ិម កុសល ស្នង ការរងដឹកនាំការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក យី យក់សាន ជានាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ដឹកនាំកម្លាំងក្នុងការិយាល័យ ចូលរួមសហការជាមួយសមត្ថកិច្ច មានកម្លាំងប្រតិបត្តការសឹករង កម្លាំងប្រចាំការនៅគោលដៅភូមិព្រៃចាស់ និងកោះជីវាំង កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជីវាំងនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំដែលមានលោកវរសេនីយ៍ឯក ឡុងយោធាវីរៈ ជាអធិការនគរបាលស្រុកឯកភ្នំបានចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់នារដូវបិទនេសាទនៅចំណុចបឹងឆាកហូរ ក្នុងភូមិសាស្រ្តភូមិព្រែកទាល់ ឃុំ កោះជីវាំង ស្រុកឯកភ្នំ(អតីតឡូតិ៍អភិរក្សលេខ២) ។ 

ជាលទ្ធផលសម្រេចបានមានដូចខាងក្រោមនេះគឺ៖
-ចំណុច ឆាកហូរ កាប់បំផ្លាញសាច់មង បរាវប្រវែង៣.០០០ម៉ែត្រ  ឡុកចាប់ត្រី និងក្បាលបរចំនួន០៧គ្រឿង (សាច់ដានចំនួន ៣.០០០ម៉ែត្របានដុតចោល ចំណែកបង្គោលដោយ មូលហេតុទឹកជ្រៅមិនអាចដកចេញពីក្នុងទឹករួច)និងបានប្រលែងកូនត្រីចម្រុះចំនួន១៥០គីឡូក្រាមទៅក្នុងបឹងធម្មជាតិវិញ។

ចំពោះសម្ភារះទាំងអស់នេះត្រូវដុតបំផ្លាញចោលនៅហ្នឹងកន្លែង រីឯអ្នកប្រព្រឹត្តិល្មើសសមត្ថកិច្ចកំពុងស្វែង រកការកំណត់ មុខសញ្ញាដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ប្រជាពលរដ្ឋមានការអបអរសាទរចំណាត់ការរបស់សមត្ថកិច្ចក៏ប៉ុន្តែក៏មានការស្នើសុំថាបើបង្ក្រាបបង្ក្រាបទទូទៅកុំបង្ក្រាបបានតែតូចតាចអាខ្នាតធំមិនហ៊ានបង្ក្រាប។