2023-09-12 04:09
183

ភ្នំពេញ ៖ យោងតាមមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងជំនាញបានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ប្លន់យកម៉ូតូ) នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២០ និង៣០នាទី ស្ថិតត្រង់ចំណុចផ្លូវកែងវត្តស្លែង ផ្លូវជាតិលេខ៣ ស្ថិតនៅ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 មន្រ្តីនគរបាលខណ្ឌដង្កោ បានឱ្យដឹងទៀតថា ៖ ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ហួន វាសនា ហៅ ឌី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ សុខហេង សីហា ហៅ ហុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ហ៊ន ជីវ័ន្ត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ថុល វុទ្ធារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅភូមិ ដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

  ជាមួយគ្នានោះ កម្លាំងជំនាញក៏ដកហូតបានវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន ០៣គ្រឿង (របស់ឈ្មោះ ហួត វាសនា ហៅ ឌី ០១គ្រឿង) (របស់ជនសង្ស័យឈ្មោះ សុខហេង សីហា ហៅ ហុង ០១គ្រឿង)  (របស់ជនរងគ្រោះ ០១គ្រឿង) ដុំថ្មទំហំប៉ុនកដៃចំនួន ០១  ទូរស័ព្ទដៃចំនួន ០២គ្រឿង។

   បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៣នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមបន្តតាមច្បាប់ ៕