2023-09-13 12:09
185


ភ្នំពេញ ៖    កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ  នារីរូបស្រស់ពីរនាក់ទ;បតែស្គាល់ជនសង្ស័យជាសង្សារបានបីថ្ងៃតាមបណ្តាញសង្គម ក៏បបួលទៅញ៊ាំអី រួចក៏ល្បួងឱ្យទៅលេងផ្ទះមិត្តភក្តិ លុះដល់ពេលត្រឡប់មកវិញដល់ផ្លូវស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យ២នាក់បន្ថែមទៀតដែលជាបក្ខពួកចេញមកវាយទៅលើជនរងគ្រោះរួចគំរាមយកទូរស័ព្ទដៃមួយគ្រឿងម៉ាកiPhone11ProMaxនិងលុយចំនួន៤០០ដុល្លារ រត់គេចខ្លួនបាត់ ។ 
     បើតាមសម្ដីនារីរងគ្រោះបានរៀបរាប់ឱ្យដឹងថា ដំបូងរូបគាត់និងជនសង្ស័យខាងលើ ដែលត្រូវជាសង្សារ ទើបតែស្គាល់គ្នាតាមរយៈបណ្ដាញសង្គម បានតែបីថ្ងៃប៉ុណ្ណោះ, បន្ទាប់មកត្រូវបានជនសង្ស័យខាងលើដែលជាសង្សារបបួលទៅញ៊ាំអី រួចក៏ល្បួងឱ្យទៅលេងផ្ទះមិត្តភក្តិ ។
   លុះដល់ពេលត្រឡប់មកវិញដល់ផ្លូវស្ងាត់ផងនោះ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់បន្ថែមទៀតចេញមកវាយទៅលើជនរងគ្រោះរួចគំរាមយកទូរស័ព្ទដៃមួយគ្រឿង ម៉ាកiPhone11ProMax និងលុយចំនួន៤០០ដុល្លារ បានសម្រេចរួចនាំគ្នារួមទាំងបុរសជាសង្សារជិះម៉ូតូរត់គេចខ្លួនបាត់ អស់តែម្តង។
   ក្រោយពេលកើតហេតុកម្លាំងអាវុធហត្ថមូលដ្ឋានបានចុះមកដល់ និងបាននាំនារីទាំងពីរនាក់ ទៅមូលដ្ឋានកងរាជអាវុធខណ្ឌដង្កោ ដើម្បីសាកសួរ និង កំណត់មុខសញ្ញាដើម្បីចំណាំមុខស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕