2023-09-13 02:09
114

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីមន្រ្តីជំនាញប្រឆាំងគ្រឿងញៀនខណ្ឌទួលគោក បានឱ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡើងនៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២ និង៣០នាទី នៅចំណុចដីឡូលេខ៧២ ផ្លូវលេខ៦៦២ក្រុមទី១ភូមិ១សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្នាននគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនចំនួន ៣នាក់ យកមកសាកសួរដើម្បីចាត់ការតាមច្បាប់។ 

ជនសង្ស័យចំនួន០៣នាក់មាន ៖
ទី១-ឈ្មោះ ប៉ូ សូណា ហៅ សូណា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ  ។ (វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម ) 
ទី២-ឈ្មោះ លី ហុង ហៅ ហុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅមិនពិតប្រាកដ ( វិជ្ជមាន មានសារធាតុញៀនក្នុងទឹកនោម ) 
ទី៣-ឈ្មោះ សុឹង សុឃុម ហៅ ឃុម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រោយKTVញ៉ូស្តាខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ( វិជ្ជមាន មានសារធាតុក្នុងទឹកនោម )។ 

  បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕