2023-09-13 03:09
149

(កំពត) ៖   នាថ្ងៃទី ១៣ ខែកញា ឆ្នាំ២០២៣នេះលោក សឹម ហុីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែបានប្រាប់ឲ្យដឹងថាសហគមន៍នេសាទត្រពាំងសង្កែបានប្រែក្លាយទៅជាតំបន់អេកូរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅក្នុងភូមិកំពង់កេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

សហគមន៍នេសាទត្រពាំងសង្កែរមណីយដ្ឋានទេសចរណ៍ធម្មជាតិបានបន្តបេសកកម្មក្នុងការអភិរក្សធនធានធម្មជាតិដើមកោងកាងសមុទ្របានល្អប្រសើរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមជូនដល់សមាជិករបស់សហគមន៍របស់ខ្លួន។

សហគមន៍នេសាទត្រពាំងសង្កែនេះបានប្រែក្លាយជាតំបន់អេកូរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះភាគច្រើន មានភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិប្រហែល៥ ភាគរយដែលមកទេសចរនិងអាចទៅសម្រាកលម្ហែ ហើយទទួលកម្មង់គ្រឿងសមុទ្រស្រស់ៗនិងមានទូកជិះដើលេងកម្សាន្តមើលដើម កោងកាង រហូតដល់មាត់សមុទ្ររបស់ សហគមន៍នេសាទត្រពាំងសង្កែ ហើយអាជ្ញាធរ បាននិងប្តេជ្ញាធ្វើឱ្យសហគមន៍នេសាទត្រពាំងសង្កែនេះឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យខ្លាំងបន្ថែមជាងមុនទៅទៀត។

លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានបន្តឱ្យដឹងថា កន្លងមកសហគមន៍របស់លោកបានចុះថយភ្ញៀវក៍ដោយក្នុងការវិបត្តិសេដ្ឋកិច្ចនេះក៏ដោយលោកថាកន្លែងសហគមន៍របស់លោក បានបំពេញបេសកកម្មក្នុងការអភិរក្សធនធានដើមកោងកាងធម្មជាតិបៃតង នៅតាមបណ្ដោយឆ្នេសមុទ្រយ៉ាងល្អ និងធ្វើឱ្យអ្នកមកភោគផលសមុទ្រនៅសហគមន៍មានភាពល្អប្រសើរ។
ប៉ុន្តែដើម្បីជំរុញការទប់ស្កាត់បទល្មើសអ្នកកាប់ដែលទន្ទ្រាន និងដើម្បីរកប្រាក់ចំណូលបន្ថែម របស់សហគមន៍នេសាទត្រពាំងសង្កែបានប្រែក្លាយទៅជាតំបន់អេកូរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដោយបានសង់ខ្ចុះសម្រាប់ភ្ញៀវទេសចរមកទទួលទានអាហារ សម្រាកលម្ហែ ជិះទូកលេងកម្សាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធពីសមុទ្រ និងមានការសាងសង់ស្ពានឈើសម្រាប់ដើរលេងកម្សាន្តរហូតដល់មាត់សមុទ្រ។

លោក  ប្រធានសហគមន៍រូបនេះបានបន្តថា បច្ចុប្បន្នសហគមន៍នៅតែបន្តអភិរក្ស និងអភិវឌ្ឍន៍លើវិស័យទេសចរណ៍ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ហើយសហគមន៍ក៏មានកញ្ចប់ទស្សនកិច្ច សម្រាប់ទេសចរតាមរយៈការជិះទូកកម្សាន្តនៅតំបន់ព្រៃកោងកាងសំខាន់ៗសហគមន៍នេសាទត្រពាំងសង្កែនេះមានទំហំផ្ទៃដីព្រៃកោងកាងប្រមាណ ១០គីឡូម៉ែត្រឯណោះ។

ជាមួយគ្នានេះ លោកស្រី សុខ ចាន់ធី មេឃុំ ត្រពាំងសង្កែ  បានឱ្យដឹងដែរថា សហគមន៍នេសាទត្រពាំងសង្កែ បានប្រែក្លាយទៅជាតំបន់អេកូរមណីយដ្ឋានទេចរណ៍ធម្មជាតិមួយកំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបានមកលេងទស្សនាកម្សាន្តជាច្រើន តែទោះជាយ៉ាងណាក៏ដោយក៏ហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗ និងសេវាកម្មទទួលភ្ញៀវទេសចរ នៅមានកម្រិតនៅឡើយ ប៉ុន្តែប្រធានសហគមន៍បានរៀបចំផែនការក្នុងការពង្រីក និងពង្រឹងគុណភាពលើចំណុចទាំងនោះឱ្យបានល្អប្រសើរបន្ថែមទៀត។

បានបញ្ជាក់ថា សហគមន៍នេសាទមានសារៈប្រយោជន៍ច្រើនសម្រាប់ប្រជានេសាទ ហើយទៅថ្ងៃមុខ បើគ្មានការរំខានពីក្រុមហ៊ុនវិនិយោគនោះទេ ប្រជាសហគមន៍ និងពលរដ្ឋក្នុងតំបន់ នឹងមានឱកាសបង្កើតការងារជាច្រើន តាមរយៈការប្រមូលភោគផលសមុទ្រ និងការផ្តល់សេវាកម្មផ្សេងៗទៅឱ្យភ្ញៀវទេសចរណ៍បានប្រសើ។(សឹង រ៉ាត់)