2023-09-13 05:09
164

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបចូលផ្សារព្រៃទា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យម្នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ខណៈជិះម៉ូតូ២នាក់ប្តីតាមដងផ្លូវបានហើយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដេញឃាត់បានប្រគល់ជូនសមត្ថកិច្ច។ 
ជនសង្ស័យឈ្មោះ ចាន់ ផានីត ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាមួយគ្រឿងឌុបប្រពន្ធធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1H-1172 ធ្វេីដំណេីរមកពីក្រោយរួចឆក់យកកាបូបស្ពាយពីស្ត្រីជាប្រពន្ធបានហេីយព្យាយាមជិះម៉ូតូគេចខ្លួន តែភ្លាមៗនោះស្រាប់តែមានបុរសម្នាក់បេីកកង់បីដេញបំបុកម៉ូតូបណ្តាលឱ្យដួលទេីបពលរដ្ឋឃាត់ខ្លួនបាន។

ក្រោយកេីតហេតុជនសង្ស័យត្រូវបានប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ ចំណែកកាបូបត្រូវបានប្រគល់ជូនម្ចាស់ដេីមវិញផងដែរ៕