2023-09-14 11:09
109

ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូហេីយត្រូវបានរថយន្តម៉ាកMG បេីកបុកពេញទំហឹងកាលពីវេលាម៉ោង០៣និង៥០នាទីទាបភ្លឺឈានចូលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ចំណុចតាមបណ្តោយផ្លូវ ជាតិលេខ៤ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ 

 ជនរងគ្រោះ សពឈ្មោះ អែម មករា ភេទប្រុសអាយុ៣១ឆ្នាំមុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ន ខេត្តកំពតជិះ ម៉ូតូម៉ាកសង់ឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1IN1843 ។ 

រថយន្ត បង្កម៉ាកMGពណ៌សពាក់ស្លាកលេខ កម្ពុជា CH  SOKNY  អ្នកបេីកបរ គេចខ្លួន។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ កន្លែងកើតហេតុខាងលើបានឱ្យដឹងថា នៅមុនពេលកេីតហេតុ រថយន្ត បង្កម៉ាកMGពណ៌ស បេីកបរក្នុងទិសដៅពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាសគ្នាជាមួយម៉ូតូ  ក្នុងល្បឿនលឿន ពេល មកដល់ កន្លែងកើតហេតុខាងលើបាន  រ៉េ ចង្កូតទៅបុក ម៉ូតូ ចំពីមុខបណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលស្លាប់តែម្ដង ក្រោយពេលកេីតហេតុ តៃកុងរថយន្តចុះគេចខ្លួនទៅបាត់។  

បច្ចុប្បន្នម៉ូតូនិងរថយន្ត ត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។

ចំណែកសពប្រគល់ទៅឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕