2023-09-15 10:09
124

(រតនគិរី)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយនគរបាលចរាចរណ៍ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ និងបិទស្ទីគឃ័រចំណាំងផ្លាត ជូនពលរដ្ឋនៅចំណុចរង្វង់មូលនាគព័ន្ធ និងមុខផ្សារបានលុង (ក្រុងបានលុង ) ដើម្បីបញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់។

លោក ឃឹម រមនី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានលើកឡើងថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ អប់រំ ណែនាំដល់អ្នកបើកបរយានយន្ត ទោចក្រយានយន្តឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់រាល់ពេលបើកបរធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

បន្ថែមលើនេះទៀតលោក ឃឹម រមនី ក៏បានជំរុញឲ្យអ្នកប្រើប្រាស់ផ្លូវសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងផងដែរ៕