2023-09-15 05:09
143

បន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលស្រុកភ្នំស្រុកឃាត់ខ្លួនអនុវត្តតាមនីតិវិធីច្បាប់នៅជនសង្ស័យជាឪពុកព្រោះតែខឹងកូនកូនប្រដៅមិនស្តាប់ទាញអង្រែបុកគ្រឿងសំពងក្បាលកូនបែកដេរជាច្រើនថ្នេរ។

 ហេតុការឪពុកប្រើហឹង្សានេះកើតឡើងកាលពីថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦និង៣០នាទីល្ងាច ចំណុចភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

 លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖ជនដៃដល់ជាឪពុក ឈ្មោះ អ៊ូ ហូយ អាយុ៥១ឆ្នាំ ចំណែកកូនជាជនរងគ្រោះឈ្មោះ ហ៊ីង ប្រហើស ភេទប្រុស អាយុ២៣ឆ្នាំ ជនរងគ្រោះនិងជនដៃដល់រស់នៅភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។

 លោកអធិការបានបញ្ជាក់អោយដឹងទៀតថា៖មុនពេលកើតហេតុជនសង្ស័យជាឪពុកបានដើរទៅមើលម្ដាយក្មេកឈ្មោះ សៅ មត់ ដែលកំពុងដេកឈឺនៅនឹងកន្ទេល នៅរបស់ផ្ទះគាត់ស្ថិតក្នុងភូមិ-ឃុំជាមួយគ្នា លុះពេលទៅដល់ឃើញកូនប្រុសរបស់ខ្លួនឈ្មោះហ៊ីង ប្រហើស ដេកនៅទីនោះដែរ ហើយបានស្ដីប្រដៅក្នុងនាមជាឪពុកនិងកូន ដោយខឹងប្រដៅជនរងគ្រោះមិនស្ដាប់ក៏កើតជាកំហឹងយកកូនអង្រែឈើបុកគ្រឿងមានរាងមូលប្រវែង៣២ស.ម នៅលើតុបាយ(ក្រោមផ្ទះម្តាយក្មេក) វាយសំពងទៅលើរូបកូន០១អង្រែ ត្រូវចំក្បាលផ្នែកខាងលើ បណ្ដាលឲ្យរបួសបែកក្បាលហូរឈាមតែម្តង ។

 ក្រោយពេលកើតហេតុ កម្លាំងជំនាញព្រហ្មទណ្ឌ សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយចារ ចុះដល់កន្លែងកើតហេតុនិងនាំខ្លួនជនដៃដល់សាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕