2023-09-16 04:09
279


ខេត្តបាត់ដំបង៖     ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញក្រុងបាត់ដំបង បានចុះស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាចោរលួចគាស់ទម្លុះទម្លាយតូបលក់ដូររបស់អ្នកដទៃនៅក្រុងបាត់ដំបងលួចយកទ្រព្យសម្បត្តិពលរដ្ឋបានសម្រេចចំនួន២នាក់ ក្រោយរត់គេចខ្លួនបាត់ពីរថ្ងៃ។ 
    ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេ នីយ៍ឯកពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបងបានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់មកកាន់អធិការដ្ឋាននគរបាលក្រុងពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិអ្នកដទៃនិងដកហូតបាន៖
-លេបថបចំនួន០២គ្រឿង ម៉ាកអេកសឺ (acer)ពណ៌ខ្មៅចំនួន០១គ្រឿងប្រេីបាន និងម៉ាកអេសស៊ូ(asus) ពណ៌ខ្មៅចំនួន ០១ គ្រឿងខូច ។  
-ទូរស័ព្ទខូចៗចំនួន០៤គ្រឿង ។ 
-ទូរស័ព្ទម៉ាកវីវ៉ូ ពណ៌ក្រហមចំនួន០១គ្រឿងខូចរបស់ជនរងគ្រោះ ។  
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោងមិនប្រាកដ នៅត្រង់ចំណុចក្រុមទី៤២ ភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (តូបដូរ)ជនរងគ្រោះឈ្មោះ ហ៊ុន ហារី ភេទប្រុស  អាយុ២០ឆ្នាំ ត្រូវជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពលួចដោយមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយ)យកសម្ភារៈមាន -លេបថប ម៉ាកអេកសឺ(acer)ពណ៌ខ្មៅ ០១គ្រឿង ។ 
-ម៉ូទ័រសំរាប់អ៊ុតអេក្រង់ទូរស័ព្ទចំនួន ០១គ្រឿង ។ 
-ទូរស័ព្ទម៉ាកវីវ៉ូ ពណ៌ក្រហម ចំនួន០១ ។ 
    នៅពេលដឹងថាបាត់គឺថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣គាត់ប្តឹងមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ហេីយផ្តេីមពីការស្រាវជ្រាវនេះ សមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់មានឈ្មោះយឹម សារុំភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះចយ នៅ ភេទប្រុស អាយុ ៣៨ឆ្នាំ  មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
    នៅចំពោះមុខសមត្ថកិច្ចគេបានឆ្លើយសារភាពថា គេពិតជាបានធ្វេីសកម្មភាពលួចយកសម្ភារៈទាំងនោះដោយការគាស់ទម្លុះទម្លាយប្រាកដមែន ហេីយពេលនេះនគរបាលក្រុងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់ ហេីយរីឯទ្រព្យសម្បត្តិបានប្រគល់ជូនជនរងគ្រោះវិញ៕