2023-09-17 10:09
220

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មខណៈជិះម៉ូតូតាមដងផ្លូវត្រូវបានរថយន្តមិនចាំម៉ាកបេីកបុកពេញទំហឹងកាលពីវេលាម៉ោង២៣និង៣០នាទីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៣ នៅចំណុចតាមបណ្តោយផ្លូវ ឈ្នះ=ឈ្នះ ក្នុងភូមិចែងម៉ែង  សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ 
    ជនរងគ្រោះ ឈ្មោះស៊ុន  ភារុនភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JN-8085  ស្លាប់នៅនឹងកន្លែងកើតហេតុ។ 
 តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនឹងកន្លែងកេីតហេតុខាងលើបានឱ្យដឹងថានៅមុនពេលកេីតហេតុគេឃើញរថយន្តបេីកបរក្នុងទិសដៅពីត្បូងទៅជេីង ចំណែកម៉ូតូបេីកបរពីជេីងទៅត្បូង  ពេលមកដល់កន្លែងកេីតហេតុខាងលើរថយន្តបានរេចង្កូតទៅបុកម៉ូតូចំពីមុខបណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលស្លាប់តែម្ដង។   
   ក្រោយពេលកេីតហេតុរថយន្តបានបេីកគេចទៅបាត់តែម្ដង។ បច្ចុប្បន្នសពរង់ចាំ  សាច់ញាតិយកទៅធ្វើបុណ្យ ចំណែកម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕