2023-09-17 10:09
187

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៣ នៅចំណុចមុខផ្សារទួលពង្រ តាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបេីកលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់។ 
   តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1W-7573 ឌុបប្រពន្ធធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចហេីយបានឆ្លងផ្លូវ៣០ម៉ែត្រខណៈបើកមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AB-1719 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនបានជ្រុលទៅបុកចំពីចំហៀងពេញទំហឹងបណ្តាលឱ្យស្ត្រីជាប្រពន្ធដែលជិះម៉ូតូរងគ្រោះរងរបួសធ្ងន់និងបុរសជាប្តីរងរបួសស្រាល។ចំណែកបុរសអ្នកជិះម៉ូតូបង្កហេតុ២នាក់រងរបួសស្រាលបានគេចខ្លួនបាត់បន្សល់ទុកម៉ូតូនៅកន្លែងកេីតហេតុ។ 
    ក្រោយពេលកេីតហេតុជនរងគ្រោះត្រួវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕