2023-09-18 09:09
102

ខេត្តប៉ៃលិន ៖ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ បង្កើននូវសោភ័ណភាពទីក្រុងស្អាត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា  ឆ្នាំ២០២៣ ក្រុមការងារនៃមន្ទីរបរិស្ថានប៉ៃលិន ដឹកនាំដោយ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរ បានសហការជាមួយធនាគារប្រៃសណីយ៍កម្ពុជា ខេត្តប៉ៃលិន រៀបចំយុទ្ធនាការ ១កញ្ញា ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

បើតាមលោក សាក់ សាវរិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ការធ្វើអនាម័យរើសសម្រាម កាកសំណល់ និងថង់នេះ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយធនាគារប្រៃសណីយ៍កម្ពុជា ក.អ ខេត្តប៉ៃលិន នៅជុំវិញតំបន់បេតិភណ្ឌភ្នំយ៉ាត ក្រុមការងារនៃមន្ទីរបានចូលរួមសំអាតសម្រាម កាត់ស្មៅ និងដើមឈើដែលដុះក្បែរចិញ្ចើមផ្លូវ ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាននៅជុំវិញភ្នំយ៉ាត ក្នុងក្រុង ប៉ៃលិន។ លោកបន្តទៀតថា បន្ទាប់ពីទទួលបានសេចក្តីណែនាំពីថ្នាក់លើ ខាងលោកក៏ចាប់ផ្តើមរៀបចំ ធ្វើសកម្មភាពនៅក្នុងក្រុងប៉ៃលិន ជាបណ្តើរៗ ដើម្បីចូលរួមប្តេជ្ញាចិត្តអនុវត្តតាមខ្លឹមសារនៃយុទ្ធនាការគ្មានថង់ប្លាស្ទិក ចាប់ពីថ្ងៃនេះតទៅ  ដោយមិនប្រើថង់ប្លាស្ទិក ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពផងដែរ។ 

សូមបញ្ជាក់ថា÷ចំនួនអ្នកចូលរូមធ្វើយុទ្ធនាការនេះ មកពីមន្ទីរបរិស្ថានខេត្ត និងខាងធនាគារ មានចំនួន៤៨ រូប ស្រី ១២រូប,សូមរំលឹកដល់បងប្អូនដែលធ្វើដំ
ណើរឫមកលេងកំសាន្ត ពេលហូបអ្វីផ្សេងៗកំបោះចោលសំរាមនិងថង់ប្លាស្ទិកត្រូវនាំគ្នាដាក់ក្នុងធុងសម្រាម៕ ដោយ÷ស សារឿន