2023-09-18 01:09
279

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសសើរ និង ចូលរួមអបអរសាទរ កីឡាការិនី ស៊ីវ ចន្ថា ណេម សុខហេង និង ឌឹម អ៊នធីតា ដែលទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023)។

ចំពោះការកោតសរសើរ និងសំដែងការអបអរសាទរ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឡើងនៅថ្ងៃច័ន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

សូមជម្រាបថា កីឡាការិនី ស៊ីវ ចន្ថា ណេម សុខហេង និង ឌឹម អ៊នធីតា របស់កម្ពុជា ដែលទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) លើវិញ្ញាសា ទ្រីយ៉ូ សម្តែងជាក្រុម នៅប្រទេសម៉ុងហ្គោលី នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

សូមបញ្ជាក់ថា ការប្រកួតកីឡាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ (Aerobic Gymnastics Asian Championship 2023) នៅក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី គឺចាប់ពីថ្ងៃទី១៣-១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ៕