2023-09-18 04:09
173

(កំពត)៖    នៅថ្ងៃទី ១៧ ខែកញា ឆ្នាំ២០២៣នេះ លោក ពី សៀង  ជាកសិករបានបញ្ជាក់ឱ្យដឹងថានៅស្រុកទឹកឈូ ខេត្តកំពតមានប្រជាពលរដ្ឋ និងប្រជាកសិកមួយចំនួនបានដាំដំណាំបន្លែសុវត្ថិភាពបច្ចេកទេសលក់វិលជុំ ដែលបានចំណាយដើមទុនបន្តិចបន្តួចហើយ ងាយស្រួលក្នុងការថែទាំ ដាំគ្រប់រដូវកាល ប្រមូលផលរៀងរាល់ខែ ហើយមានចំណូលរកប្រាក់បានសមរម្យ ហើយងាយស្រួលលក់អាចផ្តល់ការងារច្រើនដល់អ្នកភូមិទៀតផង ហើយតម្លៃកសិផលដែលប្រជាកសិករបានជឿថា បន្លែមានទីផ្សារបានល្អ ដែលកសិករលែងខ្វល់រឿងស្វែងរកការងារធ្វើនៅឆ្ងាយៗបន្តទៀតហើយ។

លោក ពីរ សៀង បានប្រាប់ឲ្យដឹងថា កសិករដាំដំណាំបន្លែស្ពៃលក់វិលជុំនៅភូមិភ្នំតូច ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត លោកចេះដាំបន្លែតពីឪពុកដែលមានបទពិសោធជិត៣០ឆ្នាំមកហើយមកដល់បច្ចុប្បន្នលោកបានដាំបន្លែស្ពៃធ្វើជ្រក់ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងស្ពៃខ្មៅ ដោយបានរៀបចំទំហំនៅក្នុងផ្ទៃដីសរុបចំនួនប្រមាណជាង ២ ហិកតា ថ្នាលនៅដាច់ៗពីគ្នា ដើម្បីដាំបន្លែជាលក្ខណៈលក់វិលជុំជារៀងរាល់ថ្ងៃផងដែ។

លោក ពីរ សៀង បានបញ្ជាក់ថា ការច្ចេកទេសដាំបន្លែសុវត្ថិភាពលក់វិលជុំនេះងាយស្រួលថែទាំ មិនសូវមានសត្វល្អិត ហើយរួមជាមួយការប្រើប្រព័ន្ធទុយោទឹកស្រោចស្របផងនោះ ការដាំបន្លែកាន់តែងាយ និងធូរកម្លាំងជាងមុន។

លោកបានបញ្ជាក់បន្តទៀតថា នេះជាបទពិសោធជាងពីរឆ្នាំចុងក្រោយនេះ ដើម្បីរកចំណូលបានសល់ប្រាក់ចំណេញខ្លះ លោកថាសម្រាប់ស្ពៃជ្រក់គឺមានតម្លៃចាប់ពី១៣០០រៀលក្នុង១គីឡូក្រាមរីឯតម្លៃស្ពៃក្រញាញ់និង ស្ពៃចង្កឹះ និងស្ពៃខ្មៅ វិញដែលមានតម្លៃចាប់ពី១៥០០រៀលឡើងទៅក្នុងមួយគីឡូក្រាម។

ការដាំបន្លែរដូវវស្សាបានទិន្នផលតិច តែលក់បានថ្លៃជាងរដូវប្រាំង លោកបានស្នើឲ្យមន្ត្រីជំនាញពាក់ព័ន្ធជួយស្វែងរកទីផ្សារបន្លែឲ្យល្អបន្ថែមជាងនេះ។

កសិករស៊ីឈ្នួលសម្អាតស្មៅបន្លែស្ពៃ រស់នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ អ្នកស្រី ញ៉ែត ឡុងបានឲ្យដឹងថា ក្រៅពីដាំបន្លែខ្លួនឯង ពួកគាត់យ៉ាងតិច៧នាក់តែងតែមកធ្វើការស៊ីឈ្នួលប្រចាំថ្ងៃ នៅក្នុងចំការបន្លែវិលជុំនេះ ហើយពួកគាត់សប្បាយចិត្ត ប្រសិនបើតម្លៃទីផ្សារបន្លែល្អ ហើយនឹងន ព្រោះកសិករអាចរកប្រាក់ចំណូលបានដោយធ្វើកសិកម្មនៅជុំវិញផ្ទះ មិនចាំបាច់ចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ។

បើតាមការបញ្ជាក់របស់កសិករជំនាញដាំដំណាំស្ពៃលក់វិលជុំរូបនោះបានឲ្យដឹងថា ស្ពៃជ្រក់ត្រូវប្រើពេល១ខែកន្លះក្រោយ ទើបអាចប្រមូលផលបាន ចំណែកស្ពៃចង្កឹះប្រើពេល៤០ថ្ងៃ ខណៈដែលស្ពៃចង្កឹះ និងស្ពៃខ្មៅប្រើពេលត្រឹម២៨ថ្ងៃទើបអាចប្រមូលផលបាន ស្ពៃមានឈ្មួញមកទិញដល់ចំការ តែតម្លៃប្រែប្រួលរកបានជាប្រចាំរាលថ្ងៃ។(សឹង រ៉ាត់)