2023-09-18 05:09
158

  ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិបរទេសសង្ស័យស្រវឹងស្រាបានបើករថយន្ត Lexus LX-570 មួយគ្រឿងយ៉ាងលឿន ដោយមិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ពីរកង់ខ្ទាតមកកណ្ដាលផ្លូវ ឯរថយន្តរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្ត Lexus LX -570 ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2AT-2627 ធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ ក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់អស់ពីរកង់ខ្ទាតមកកណ្ដាលផ្លូវ រីឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ចរាចរណ៍ដល់មនុស្សណាម្នាក់ឡេីយ ។ 

 ក្រោយកេីតហេតុ គេឃេីញបុរសម្នាក់ជាជនជាតិបរទេសបានចុះពីរថយន្តបង្កទាំងស្ថានភាពដូចជាស្រវឹងស្រាតែមិនរបួសឡេីយ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វើការវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានាពេលក្រោយ ៕