2023-09-19 05:09
144

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសន្តិសុខធ្វេីការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចខណៈកំពុងគាស់ទ្វារតូបលក់គ្រឿងអលង្ការក្នុងផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ  កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ 

ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេខណៈសមត្ថកិច្ចកំពុងសួរនាំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុ ខណៈកម្លាំងសន្តិសុខផ្សារដេីរល្បាតខាងក្នុងផ្សារស្រាប់តែប្រទះឃេីញជនសង្ស័យម្នាក់កំពុងធ្វេីសកម្មភាពគាស់តូបលក់គ្រឿងអលង្ការក៏ធ្វេីការឃាត់ខ្លូនដកហូតសម្ភារមួយចំនួន ហើយប្រគល់ជនសមត្ថកិច្ចដេីម្បីចាត់ការតាមច្បាប់៕