2023-09-20 02:09
134

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង៣០នាទីរសៀលកងកម្លាំងនគរបាលខណ្ឌដូនពេញដឹកនាំដោយ លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ព្រមទាំងសមាជិក ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមក សាលាបឋមសិក្សាភ្នំដូនពេញ ជួប សំណេះសំណាល ផ្តល់អនុសាន៍ជាមួយលោកស្រី នាយិកា អ៊ុង កុលវឌ្ឍនា និងគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូ ដើម្បីផ្សព្វផ្សាយ អំពីការបង្ការទប់ស្កាត់ក្មេងទំនើង និង ប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលា និង មូលដ្ឋាន ។

    ជួសមុខឱ្យមន្រ្តី អប់រំ និងសិស្សានុសិស្ស សាលាបឋមសិក្សាភ្នំដូនពេញទាំងអស់ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកអធិការខណ្ឌដូនពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ ជួបតែ ពុទ្ធពរទាំង៤ប្រការអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕