2023-09-20 02:09
130

ខេត្តឧត្តរមានជ័យះ ក្រុមឈ្មួញដឹកជញ្ជូនឈើក្រាក់ចេញពីភូមិចេក ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជារៀងរាល់ថ្ងៃរាល់យប់ ដើម្បីយកទៅលក់នៅតាម ខេត្តសៀមរាប ដែលការ រកស៊ីនេះអស់រយះពេលជាច្រើនឆ្នាំកន្លងមកហើយ តែមិនដែលឃើញមានអាជ្ញាធរមានសមត្ថកិច្ច និង មន្ដ្រីជំនាញ ពាក់ព័ន្ធ នៅតាមមូលដ្ឋាន ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ធ្វើការទប់ស្កាត់បង្ក្រាបទាល់តែសោះ បណ្ដោយឲ្យមេឈ្មួញនេះ រកស៊ីដឹកជញ្ជូនបទល្មើសផលអនុផលព្រៃឈើតាមតែពើចិត្តបានយ៉ាងរលូនរាល់ខែរាល់ឆ្នាំ ស្មើរតែរលាយព្រៃឈើអស់ហើយ។

ប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើន បានសូមសំណូមពរទៅដល់ មន្ត្រីជំនាញពាក់ព័ន្ធថ្នាក់ជាតិទាំងអស់ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង រដ្ឋមន្ត្រី ក្រសួងបរិស្ថាន សូមជួយទប់ស្កាត់បង្ក្រាប គោយន្ដកន្ត្រៃដឹកជញ្ជូនបទល្មើសព្រៃឈើទាំងនេះផង បើសង្ឃឹមនិងទៅលើមន្ដ្រីជំនាញ ពាក់ព័ន្ធនៅតាមមូលដ្ឋាន ស្រុក និងខេត្ត ឲ្យធ្វើការទប់ស្កាត់បង្ក្រាបនោះគឺមិនងាយទេ ព្រៃឈើច្បាស់ជារងនូវការរលាយហិនហោច ខ្ទេចខ្ទីអស់ក្នុងរយះពេលខ្លីឆាប់ៗនេះជាក់ជាមិនខានឡើយ បើមួយថ្ងៃនេះ គោយន្ដកន្ត្រៃដឹកជញ្ជូនឈើក្រាក់នេះធ្វើការដឹកជញ្ចូនយ៉ាងសកម្មដូចព្យុះយ៉ាងហ្នឹង៕