2023-09-20 02:09
134

ខេត្តឧត្តរមានជ័យះ ពិតជាខ្លាំងមែនលោក ជ័យ វាសនា ស្រុកត្រពាំងប្រាសាទ ហ៊ានល្មើសបទបញ្ជានិងសេចក្ដីសម្រេចរបស់សម្ដេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែរជាបណ្ដែរបណ្ដោយអោយក្រុមអ្នកបើកល្បែងជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញបោះទីតាំងបង្កើតល្បែងតាមហាងហ្វេ ផ្អើលក្រុមអ្នកញៀនល្បែងស៊ីសងលើទឺកដីស្រុក ត្រពាំងប្រាសាទ។ រីឯសមត្ថកិច្ចជំនាញពាក់ព័ន្ធមួយចំនួនទៀតក៏មិនបង្ក្រាបដែរសង្ស័យថា ត្រូវរ៉ូវគ្នាជាមួយក្រុមបើកបនល្បែងជល់មាន់តាមអនឡាញទើបមិនបង្ក្រាប។

បើយោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋមកថា នៅស្រុកត្រពាំងប្រាសាទកំពុងតែកក្រើកទើងវិញនូវ ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ ទូរទស្សន៍អនឡាញជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូនៅតាមហាងកាហ្វេ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រុមអ្នកបើកអាជីវកម្មជល់មាន់ខុសច្បាប់ទាំងនោះពិតជាថ្កើមធំ។ មិនញញើតច្បាប់និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិង សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃហ៊ានដើរដាក់កូនចៅពេញភូមិស្រុកដោយបងើតបនល្បែងតាមហាងកាហ្វេ ទៀតហើយ។

ពលរដ្ឋស្នើរសុំនិងសូមសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ និង លោក លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យចាត់វិធានការបង្កា ទប់ស្កាត់និងបង្ក្រាប ទីតាំងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញជាច្រើនកន្លែងជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យផងទានដើម្បីទប់ស្កាត់ពលរដ្ឋដែលជាអ្នកញៀនល្បែងកុំអោយលង់ខ្លួនឈានជើងចូលដានចាស់និងក្លាយជាទាសកល្បែងបន្ដទៀត៕