2023-09-20 02:09
125

ខេត្តកំពង់ឆ្នាំង៖     នៅព្រឹក ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមអបអរទិវាជាប្រវត្តិសាស្រ្ត ដែលគណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆន្ទចុះ "រមណីយដ្ឋានប្រាសាទកោះកេរ" ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយរៀបចំទូងស្គរ ក្នុងមន្ទីរ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។

នៅក្នុង កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ ទាំង០៤រូប លោក លោកស្រីប្រធានការិយាល័យជំនាញទាំង០៩ និងប្រព្រឹត្តទៅនៅសាលប្រជុំតូច មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។