2023-09-20 02:09
125

កាលពីថ្ងៃទី ១៧ ខែកញា ត្រូវបានរៀបចំធ្វើនៅមុខក្លោងទ្វាសាលាខេត្តកែប ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២៣ នេះ ដែលមានអ្នកចូលរួមសរុប ១,២៨៨ អង្គ/នាក់។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងឃុំ សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំ ទូងស្គរ វាយគង គោះត្រដោក និងទះប៉ោត តាមគ្រប់មធ្យោបាយដែលមាន នៅវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈ ស្ថាប័ន អង្គភាព វត្តអារាម ទាំង២៥ រាជធានី-ខេត្ត ឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

សូមរំលឹកថា៖ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្នុងការចុះរមណីយដ្ឋាន ប្រាសាទកោះកេរនេះ បានយោងទៅលើគុណតម្លៃដូចជា ស្នាដៃរួមបញ្ចូលគ្នារវាងលក្ខណៈភូមិសាស្រ្ត និងរចនាសម្ព័នថ្មីមួយ ដែលបានរំលេចចេញជាក្រុងមួយច្បាស់លាស់ ម្យ៉ាងទៀត រចនាសម្ព័ននៃប្រព័ន្ធទឹក បានបន្តបម្រើនូវការប្រើប្រាស់របស់អ្នកស្រុកពីសម័យបុរាណមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ចាត់ទុកថា៖ នេះជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្តថ្មីមួយទៀត និងជាមោទកភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីបង្ហាញអោយជនរួមជាតិ និងអន្តរជាតិបានឃើញថាប្រទេសកម្ពុជា សម្បូរទៅដោយសម្បត្តិបេតិកភណ្ឌជាច្រើន និងជាប្រទេសអច្ឆរិយៈដ៏អស្ចារ្យមួយ។(សឹង រ៉ាត់)