2023-09-20 06:09
141

ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់ មានតួនាទីជាអធិការរងខណ្ឌព្រែកភ្នៅ បានរបូតដៃធ្លាក់ពីលើអគារជាន់ ទី៣៧ នៃអគារ «The SkyLine» មកដីបណ្តាលឱ្យបែកសាកសពខ្ទេចស្លាប់ក្នុងថ្លុកឈាម ខណៈពេលព្យាយាមរត់ខ្លូនពីសំណាក់សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរគ្រឿងញៀន ក្រសួងមហាផ្ទៃ តាមបង្អួចនៃអគារ ប៉ុន្តែបានរបូតដៃធ្លាក់តែម្តង។

ហេតុការណ៍ធ្លាក់ពីលើអគារជាន់ទី ៣៧ ខាងកលើកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅចំណុច អាគារ «The SkyLine» ស្ថិតតាមបណ្ដោយ ផ្លូវ១៣៩  ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ ដែលមានទីលំនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតដោយសង្ស័យបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះមានពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ប៉ុន្តែខណៈសមត្ថកិច្ចចុះបង្ក្រាបនោះជនរងគ្រោះមិនបានសហការទេ ដោយព្យាយាមផ្លោះតាមបង្អូចរត់គេចពីសមត្ថកិច្ចក៏របូតដៃធ្លាក់មកក្រោមបណ្តាលឱ្យបែកសាកសពជាបំណែកៗស្លាប់ថ្លុងថ្លុកឈាមតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌ និងបច្ចេកទេស នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះធ្វើការពិនិត្យកន្លែងកើតហេតុ ប្រមូលវត្ថុតាង និងបានសន្និដ្ឋានជនរងគ្រោះពិតជាធ្លាក់ពីលើអគារ «The SkyLine» ពិតប្រាកដ្ឋមែន។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចរៀបចំប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រណៃណី៕

អធិការរងខណ្ឌព្រែកព្នៅម្នាក់ធ្លាក់ពីលើអគារ the skyline នៃជាន់ទី៣៧  បែកសាកសព ខ្ទេច ពីខ្លួន  ខណៈព្យាយាមរត់គេច ពីសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន ! 
កើតហេតុនៅម៉ោង៦ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចអគារ the skyline តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
អាជ្ញាធរមិនអាចសន្និដ្ឋានថា, ស្លាប់បណ្តាលមកពីអ្វីទេ ខណៈកម្លាំងអង្គភាព មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះមកបង្ក្រាប ហើយអាជ្ញាធរមូលដ្ឋាន មិនត្រូវបាន ហៅសហការចូលរួម។ អ្វីៗទុកអោយសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ដំណើរការនីតិវិធី តាមជំនាញ ស៊ើបអង្កេត ស្រាវជ្រាវ ៕

អធិការរងខណ្ឌព្រែកព្នៅរូបនោះ (ជនរងគ្រោះ)ដែលជាជនសង្ស័យបានព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួន ពីកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន រហូតរបូតដៃធ្លាក់ខ្លួនមកខាងក្រោមស្លាប់ភ្លាមៗ។ សូមបញ្ចាក់ សព បែកជាពី