2023-09-20 07:09
187

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋ យកម៉ូតូសណ្ដោងរ៉ឺម៉ក់មួយគ្រឿង និងសម្ភារមួយចំនួនទៀត កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចក្នុងផ្ទះលេខ០៨ ផ្លូវ២៥៨ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលចាប់ខ្លួនបានរួមមាន ទី១៖ឈ្មោះ សុខ វាសនា អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ និងមុខរបរមិនប្រាកដ និងទី២៖ឈ្មោះ សុខ ជា អាយុ៣៩ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិតប្រាក។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូមួយគ្រឿង ម៉ាក Yamaha ស៊ូរ៉ុស ពណ៌ខ្មៅ, ម៉ាស៊ីនចេញបុងគិតលុយចំនួន១, កាំបិតបុ័ងតោ ដងឈើចំនួន១, កូនកាំបិតតូចចំនួន១, កន្រ្តៃដែកចំនួនមួយ, ទូលវីស១ និងសោ១០ចំនួនមួយ។ ក្រោយចាប់ខ្លួន សមត្ថកិច្ចបាននាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីសួរចម្លើយពីសកម្មភាព នៃការប្រព្រឹត្តបទល្មើសរបស់ខ្លួន និងបក្ខពួកកន្លងមក៕