
ពីទទួលបានរូបថតជាច្រើនសន្លឹកដែលពលរដ្ឋរាយការណ៍និងផ្ញើមកឲ្យអង្គភាព ថាការស្ថាបនាផ្លូវបេតុង២ខ្សែ ដែលខ្សែទី១មានទទឹង 5 ម៉ែត្របណ្ដោយ ៣៥០ ម៉ែត្រមានទីតាំងស្ថិតនៅភូមិ២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុនិងខ្សែទី២ មានទទឹង៥ម៉ែត្រ បណ្តោយ២១៦ម៉ែត្រ ស្ថិតក្នុងភូមិ១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលស្ថាបនាដោយក្រុមហ៊ុន ទាវ សេងហុក មានភាពមិនប្រក្រតីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពទូរទស្សន៍អេមអេសចេ( MSJ TV)ថាការស្ថាបនាផ្លូវបេតុងអាមេខាងលើមិនត្រូវតាមលក្ខណ:បច្ចេកទេសនោះឡើយ។
ពលរដ្ឋលើកឡើងថាក្រុមហ៊ុន ទាវ សេងហុក ដែលដេញថ្លៃធ្វើផ្លូវឃុំព្រៃនប់នេះគាត់សង្កេតឃើញថាការពង្រាប បង្ហាត់ដីមិនបានហាប់ណែនរឹងមាំបានល្អនោះឡើយ។ចំណែកឯដែកវិញទទឹងផ្លូវ៥ ម៉ែត្រក្រុមហ៊ុនប្រើដែកតែ២៣ ដើមប៉ុណ្ណោះ ។ដូច្នេះក្រុមហ៊ុនស៊ីដាច់ដែក៣សរសៃ ចុះបើផ្លូវបេតុងពីរខ្សែនេះស្មើនឹង៥៦៦ម៉ែត្របើគិតជាដើមក្រុមហ៊ុន ទាវ សេង ហុក ស៊ីដាច់ដែកចំនួន៤៧ដើមស្រស់ៗតែម្តង ដូច្នេះចន្លោះដែកដែលរាយចងគឺធំជាង២តឹក។
ពលរដ្ឋលើកឡើងទៀតថា÷ការចងដែកទៀតសោតក្រុមហ៊ុន ទាវ សេងហុក ចងមិនបានគ្រប់ចំណងនោះទេពោលគឺចងដែកផ្លោះមានន័យថាចងមួយអត់មួយគ្រប់ចន្លោះដែក។រីឯដែកដែលលើកយកដាក់លើផ្លូវចាក់បេតុងនោះក្រុមហ៊ុនមិនបានយកកំណល់ចងឲ្យជាប់នឹងដែកនោះទេ។
ប្រជាពលរដ្ឋលើកឡើងទៀតថា÷ក្រុមហ៊ុន ទាវ សេងហុក មិនដឹងយល់ឃើញយ៉ាងដូចម្ដេចនោះទេពេលចាក់បេតុងលើផ្លូវឱ្យរថយន្តដឹកបេតុងទម្ងន់រាប់សិបតោនបើកកិនពីលើដែកដែលក្រាលលើផ្លូវយ៉ាងរំភើយមិនខ្វល់ពីដែកវៀចកោងរញ៉េរញ៉ៃឡើយ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមនៅព្រឹកថ្ងៃអាទិត្យទី១០ ខែកញ្ញា ឆ្នាំ២០២៣អ្នកសារព័ត៌មានយើងបានទៅដល់ទីតាំងភូមិ១ ឃុំព្រៃនប់ ស្រុកព្រៃនប់បានថតផ្ដិតយករូបភាពជាក់ស្តែងនៅទីតាំងនោះជាមួយប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះដែលបានរាយការណ៍មកអង្គភាពយើង។ ភ្នាក់ងារយើងក៏បានចុះទៅដល់ទីតាំងនោះហើយសង្កេតឃើញថា÷ក្រុមហ៊ុន ទាវ សេងហុក ដែលទទួលសិទ្ធិស្ថាបនាផ្លូវខាងលើនេះទី១-ពង្រាបនិងបង្ហាប់ដីមិនបានណែនល្អ មានន័ថានៅជ្រាយហើមៗ។
ទី២-ដាក់ដែករាយតាមទទឹងផ្លូវប្រើដែកតែ២៣ដើមធ្វើឲ្យគម្លាតធំជាង២តឹក។ទី៣-ចងចំណងមិនគ្រប់ចំណងមានន័យថាចងមួយចំណងផ្លោះមួយចំណងពិតប្រាកដដូចប្រជាពលរដ្ឋលើកឡើងមែន។
លុះដល់ថ្ងៃអង្គារទី១២ ខែកញ្ញា ឆ្នាំ២០២៣អ្នកសារព័ត៌យើងបានទទួលព័ត៌មានថាក្រុមហ៊ុន ទាវ សេងហុក បានចាក់បេតុងផ្លូវនេះ ។អ្នកសារព័ត៌មានយើងបានចុះទៅថតផ្តិតយករូបភាពជាក់ស្តែងឃើញ៣ចំណុចខាងលើនៅដ៏ដែលនិងកត់សម្គាស់ឃើញបន្ថែមទៀតថាពេលរថយន្តចាក់បេតុងមិនបានកល់កំណល់នោះទេ ពេលអ្នកសារព័ត៌មានយើងនាំគ្នាថតទើបកម្មករម្នីម្នារត់ទៅកល់ដែក ហើយការកល់បែបនេះយើងឃើញថាពេលថយន្តចាក់បេតុងទៅធ្វើឲ្យកំណល់មួយចំនួនបានខ្ទាតចេញពីដែកផងដែរ។ហើយចំណុចសំខាន់មួយទៀតនោះរថយន្តដឹកបេតុងរាប់សិបតោនបានបើកកិនពីលើដែកធ្វើឲ្យដែកវៀចកោងទាំងអស់។តើធ្វើបែបនេះត្រូវនិងបច្ចេកទេសដែរឬទេទាន?ហើយផ្លូវ២ ខ្សែខាងលើនេះដែលចំណាយថវិកាជាតិរាប់រម៉ឺនម៉ឺនដុល្លារបម្រើផលប្រយោជន៍ឲ្យប្រជាពលរដ្ឋធ្វើដំណើរបានប៉ុន្មានថ្ងៃខែឆ្នាំទៅទានម្ចាស់?
ទាំងនេះយើងជាអ្នកសារព័ត៌មានសុំមិនអធិបាយរ៉ាយរ៉ាប់អំពីបច្ចេកទេសនោះទេទុកឲ្យលោកមន្ត្រីជំនាញទៅចុះ។
ពាក់ព័ន្ធជុំវិញបញ្ហាខាងលើនេះនៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣អ្នកសារព័ត៌មានយើងបានហៅទូរសព្ទទៅលោក កាន់ សុគន្ធ មេឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុជាច្រើនដងដើម្បីសុំការពន្យល់ពាក់ព័ន្ធទៅនឹងការស្ថាបនាផ្លូវបេតុងចំនួន២ ខ្សែដែលស្ថាបនាដោយក្រុមហ៊ុន ទាវ សេងហុក ស្ថិតក្នុងភូមិឃុំខាងលើតែទូរសព្ទហៅទៅលោកមិនចូល។
លោក រិទ្ធ ស្មាន ស្មៀនឃុំព្រៃនប់នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះបានប្រាប់អ្នកសារព័ត៌មានយើងថាក្រុមហ៊ុន ទាវ សេងហុក បានស្ថាបនាផ្លូវបេតុងបានល្អជាងក្រុមហ៊ុនផ្សេងៗ ហើយលោកទទួលស្គាល់ថាក្រុមហ៊ុនមុនៗដែលមកស្ថាបនាផ្លូវបេតុងនៅឃុំរបស់លោកមិនបានល្អដូចក្រុមហ៊ុននេះទេ។ជាងនេះទៅទៀតលោកថានៅឃុំដទៃធ្វើមិនបានល្អដូចឃុំលោកនោះឡើយហ៊ានធានា។
ងាកមកមើលមន្ត្រីបច្ចេកទេសនៅស្រុកព្រៃនប់ឯណេះវិញនៅរសៀលថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៣អ្នកសារព័ត៌មានយើងបានហៅទៅលោក ចាន់ សេង ប្រធានលទ្ធកម្មស្រុកព្រៃនប់ខេត្តព្រះសីហនុហៅចូលជាច្រើនដងចូលហើយតែលោកពុំបានទទួលទូរស័ព្ទនោះឡើយ។លុះដល់ម៉ោង៣.៣៦នាទីថ្ងៃដ៏ដែលលោក ចាន់ សេង ក៏បានហៅទូរស័ព្ទមកអ្នកសារព័ត៌មានយើងវិញ ហើយអ្នកសារព័ត៌មានយើងសុំការពន្យល់ពីបច្ចេកទេសក្នុងការស្ថាបនាផ្លូវបេតុង២ខ្សែនៅឃុំព្រៃនប់នេះបែរជាលោកថាមិនពាក់ព័ន្ធនឹងលោកនោះទេ បើចង់ដឹងសួរឃុំទៅកុំរំខានលោកធ្វើការ ហើយឈប់ហៅទូរស័ព្ទមកលោកទៀតលោករវល់ណាស់
មិនតែប៉ុណ្ណោះលោកបានប្រើពាក្យមិនសមរម្យមិនគួរគប្បីក្នុងនាមជាមន្ត្រីបម្រើរាស្ត្រជាមន្រ្តីបច្ចេកទេសមិនខ្វល់ពីការស្ថាបនាផ្លូវបេតុងក្នុងស្រុកព្រៃនប់របស់ខ្លួនដែលគ្រប់គ្រងបែរជាឆ្លើយដោះសារយករួចខ្លួនយ៉ាងរំភើយមិនខ្វល់។
ក្នុងនាមលោក ចាន់ សេង ជាមន្ត្រីទទួលខុសត្រូវផ្នែកបច្ចេកទេសលទ្ធកម្មបែរជាមិនបំភ្លឺប្រាប់ប្រជាពលរដ្ឋក៏ដូចជាមហាជតាមរយ:អ្នកសារព័ត៌មានឲ្យបានយល់ជ្រាបពីបច្ចេកទេសក្នុងការស្ថាបនាផ្លូវបេតុងនេះទេ បែរជាប្រើពាក្យសម្តីគម្រោះគម្រើយមិនសាកសមជាប្រធានលទ្ធកម្មស្រុកព្រៃនប់នោះឡើយ។មន្ត្រីជិះសេះលែងដៃដូចលោក ចាន់ សេង បែបមិនទទួលខុសត្រូវលើការស្ថាបនាផ្លូវបេតុងក្នុងឃុំស្រុករបស់ខ្លួនបែបនេះតើសាកសមនៅអង្គុយលើកៅអីលទ្ធកម្មនេះតទៅទៀតឬមួយយ៉ាងណា?
គួររំលឹកផងដែរថាលោក ចាន់ សេង ប្រធានលទ្ធកម្មស្រុកព្រៃនប់កន្លងមក អ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ រៀបរាប់ស្ថានភាពនៃការស្ថាបនាផ្លូវបេតុងមួយខ្សែរបស់ក្រុមហ៊ុន យិន សុខ ស្ថាបនាផ្លូវបេតុងមួយខ្សែដែលមានទទឹង៥ ម៉ែត្របណ្ដោយ៨៣០ ម៉ែត្រស្ថិតក្នុងភូមិបន្ទាយព្រៃ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋរាយការណ៍មកថាការស្ថាបនាផ្លូវមួយខ្សែនេះមានភាពមិនប្រក្រតីចាក់ក្រាស់ស៊ីស្តើងដូចអាប៉ោង។ រីឯការចងដែកមិនត្រូវបច្ចេកទេស ពង្រាបបង្ហាប់ដីមិនបានណែនហាប់ល្អបើករថយន្តកិនលើដែកធ្វើឲ្យដែកវៀចកោងជាដើមនិងមិនបានកល់កំណល់ផងនោះ ហើយពេលអ្នកសារព័ត៌មានសម្ភាសន៍លោក លោកមិនបានបំភ្លឺនោះទេបែរជាលោកស្តាប់ហើយអរគុណបិទទូរស័ព្ទតែម្តង។ពេលអ្នកសារព័ត៌មានទូរសព្ទទៅលោកម្ដងទៀតនឹងសួរសំណួរលោកឡើងវិញបែរជាលោក ចាន់ សេង ប្រធានលទ្ធកម្មដ៏មហាអស្ចារ្យប្រាប់មកអ្នកសារព័ត៌មានយើងវិញថាលោកកំពុងឈឺទៅវិញ ពិតជាមន្ត្រីមហាលោតថ្លោះមហាអស្ចារ្យមែន។


អត្ថបទដែលទាក់ទង

ឪពុកចូលប្រយុទ្ធជាមួយសត្វខ្លាឃ្មុំដ៍ធំដើម្បីសង្រ្គោះកូនឲ្យរួចជីវិតបន្ទាយប់ទទួលរងការវាយប្រហារ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំស្តីពីការដាក់ចេញផែនការសម្រាប់ផែនការងារធនធានមនុស្ស

ប៉េអឹមខេត្តកំពង់ឆ្នាំង បញ្ជូនខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដ៏សកម្មម្នាក់ទៅតុលាការ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ស្នើសុំបុគ្គលិកពេទ្យជិត ១០០០នាក់បន្ថែម និងត្រៀមរថយន្តសង្គ្រោះ ២៤ម៉ោង

អភិបាលខេត្តព្រះវិហារ មានមោទនភាពដែលទូក ង ខេត្តព្រះវិហារ ទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ២០ ទូទាំងប្រទេស

រដ្ឋមន្រ្តីក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិជាមួយគុយបា ដើម្បីលើកស្ទួយវិស័យបរិស្ថាននៅកម្ពុជា

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួច(ម៉ូតូ) និងប្រើប្រាស់សារធាតុញៀនទៅតុលាការ

មនុស្សម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍២ករណីយប់ថ្ងៃតែ១នៅស្រុកអូរជ្រៅ

រថយន្តឡិចស៊ីសNX200t បុកម៉ូតូ២គ្រឿងរងរបួសធ្ងន់២នាក់ រួចសងថ្លៃព្យាបាល និងខូចខាតចំនួន៨.២០០$បញ្ចប់រឿង

ជនរងគ្រោះរបួសធ្ងន់ បន្ទាប់ពីត្រូវក្រុមជនសង្ស័យកាប់ប្លន់យកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០២៣បានសម្រេច

ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ជាមុខសញ្ញាប្លន់យកម៉ូតូ ត្រូវកម្លាំងជំនាញចាប់ខ្លួនបញ្ចូនទៅតុលាការ

ដោះលែងវេជ្ជបណ្ឌិតម្នាក់ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់រត់ការចូលធ្វើគ្រូពេទ្យស្ម័គ្រចិត្ត ជាង១៤ម៉ឺនដុល្លារ

កសិករសប្បាយចិត្តប្រមូលផលស្រូវប្រភេទម្លិះសនិងម្លិះក្រហមនៅពេលក្រុមឈ្មួញទិញតម្លៃប្រសើរជាងឆ្នាំមុនៗ

ប៉ូលិសខេត្តបាត់ដំបងចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យមរណៈភាព

ជើងខ្លាំងបើកបររថយន្តបែនចាក់អាចម៍ដីកប់ស្ត្រីម្នាក់ នៅក្រុងស្ទឹងត្រែង ត្រូវបាននគរបាលឃាត់ខ្លួន

កិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា គោល ការណ៍ណែនាំពាក់ព័ន្ធនានាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តអាល់ហ្វាដ បុកជាមួយរថយន្តដឹកកម្មករស្លាប់ម្នាក់របួស២នាក់

រថយន្តកាមរីពណ៍ស្លែរ១គ្រឿងបើកគៀរម៉ូតូនៅពីមុខបណ្ដាលឱ្យអ្នកបើកម៉ូតូដួលរងរបួសស្រាលនិងធ្ងន់២នាក់

ចូលរួមអបអរសាទរ! បេក្ខជនប្រឡងជាប់និទ្ទេស A ឆ្នាំនេះ មានចំនួនកើនឡើងជាង ៦០០នាក់បើប្រៀបធៀប ឆ្នាំ២០២២

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា មានចុះអ័ព្ទនៅពេលព្រឹកនៅបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក

ឯកឧត្តម ញ៉ែម សំអឿនដឹកនាំធ្វើយុទ្ធនាការអនាម័យសម្អាតបរិស្ថាន ជុំវិញបឹងកន្សែងត្រៀមរៀបចំពិធីបុណ្យអុំទូក

ខេត្តកែបរៀបចំបុណ្យសមុទ្រឆ្នាំនេះ ប្រតិបត្តិករទេសចរណ៍សំណូមពរអ្នកទេសចរពន្លឿនក្នុងការកក់បន្ទប់

ចិត្តឆៅម្ល៉ះ! គ្រាន់តែឃើញប្តីថតរូបជាមួយក្មួយស្រីជីទួតសោះ ប្រពន្ធចិត្តឆើត ទាញកាំបិតកាប់រងរបួសធ្ងន់

កីឡារអ៊ុំទូកម្នាក់បានបាត់ខ្លួនក្នុងកម្មវិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ ក្រោយពេលជួនឧបទ្ទហេតុលិចទូក

រដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ របស់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត

អគ្គិភ័យឆាបឆេះកន្លែងរកស៊ីបញ្ជូលហ្គាស នៅចាកអង្រែក្រោម ខណៈពេលកំពុងបញ្ជូលហ្គាសបង្កភាពភ្ញាក់ផ្អើល

ភ្ញាក់ផ្អើល! បុរសជនជាតិចិន និងកូនតូចធ្លាក់ពីលើអគារសណ្ឋាគារ «ស៊ីន ហួរ» ក្នុងទឹកដីខណ្ឌចំការមន

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ពុំមានភ្លៀង ឬមានភ្លៀងតិចតួច ប៉ុន្តែខ្យល់បក់ មានល្បឿនលឿន

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ តែម្នាក់ទៀតគេចខ្លួនបាត់ពាក់ព័ន្ធករណីដើរទាក់សត្វសុនខហៅថា(សត្វឆ្កែ)

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាពកាច់ ក លួចម៉ូតូ នៅ ស្រុកពញាឮ ខេត្តកណ្ដាល

កម្លាំងសមត្ថកិច្ចនគរបាលបន្តសហការបង្រ្កាបបទល្មើសនេសាទ នៅក្នុងភូមិសាស្រ្តស្រុកមោងឫស្សីខេត្តបាត់ដំបង

គួឲ្យអាណិត! បុរសម្នាក់បើកឡានដឹកដីជួបគ្រោះអកុសលក្រឡាប់ឡានធ្លាក់ពីលើខ្នងអាងគ្រុឌឈ្លក់ទឹកស្លាប់

ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែវិច្ឆិកា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនឹងផ្គររន្ទះ

Update ៖ បុរសម្នាក់ស្លាប់និងកម្មករ-កម្មការិនីចំនួន៤៥នាក់ទៀតរងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តបុកម៉ូតូ

នគរបាលស្រុកថ្មគោលបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនអ្នកប្រព្រឹត្តិ បានម្នាក់អនុវត្តតាមច្បាប់

ករណីអគ្គិភ័យឆាបឆេះបន្ទប់ជាន់ទី៦ នៃសណ្ឋាគារ «ឡិមុន» បង្កការភ្ញាក់ផ្អើលទាំងព្រឹកក្នងុក្រុងព្រះសីហនុ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួច (បើកទ្វាររថយន្តចូលលួចយកទ្រព្យសម្បត្តិ)

ថ្នាក់ដឹកនាំខេត្តកែប ដង្ហែអង្គកឋិនទានសាមគ្គីឆ្ពោះទៅកាន់មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ហៅវត្តសមាធិ

ក្រសួងបរិស្ថាន៖ លិខិតចំហរផ្ញើជូនយុវជនមួយក្រុមតូច ដែលតាំងខ្លួនជាតួឯកស្រឡាញ់បរិស្ថានលើបបូរមាត់!…

UDATE: អគ្គិភ័យបានឆាប់ឆេះសម្ភារៈក្នុងក្លឹបកំសាន្ត «PLAY 99» ក្បែរផ្សារ Aeon Mall ទី១ អស់ទាំងស្រុង

ក្រុមក្មេងមួយក្រុមមានគ្នា០៨នាក់ ត្រូវកម្លាំងនគរបាលឆ្មក់បង្រ្កាបករណីគ្រឿងញៀន នៅខេត្តបាត់ដំបង

ជនសង្ស័យជើងចាស់ម្នាក់បានយកម៉ូតូស៊េរីចាស់ទៅប្តូរយកម៉ូតូថ្មីម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ក្រុមក្មេងមួយក្រុមមានគ្នា០៨នាក់ ត្រូវកម្លាំងនគរបាលឆ្មក់បង្រ្កាបករណីគ្រឿងញៀន នៅខេត្តបាត់ដំបង

ក្រសួងបរិស្ថាន៖ លិខិតចំហរផ្ញើជូនយុវជនមួយក្រុមតូច ដែលតាំងខ្លួនជាតួឯកស្រឡាញ់បរិស្ថានលើបបូរមាត់!…

អភិបាលខេត្តកំពង់ឆ្នាំងព្រមានចាត់វិធានការលើមន្ត្រី និងជនដែលទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣របស់រដ្ឋ

ក្រសួងបរិស្ថាន គាំទ្រការស្តារ និងពង្រឹងឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី

មន្ត្រីយោធាម្នាក់ឆាតប្រាប់ប្អូនស្រីឱ្យជួយមើលកូនរបស់គាត់ផង រួចហើយធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួន

ក្រុមក្មេងទំនើងចំនួន០២ក្រុមបើកឆាកប្រយុទ្ធគ្នាផ្ពើលក្រុងបាត់ដំបង ភាគីចាញ់ចូលពេទ្យភាគីឈ្នះដេកគុក

ជនសង្ស័យជនជាតិជប៉ុនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធ Online ចំនួន ២៥នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា

ជនរងគ្រោះដោយអគ្គិភ័យ ១គ្រួសារ នៅថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

កម្ពុជា ស្នើភាគីចិនបញ្ជូនអ្នកជំនាញឲ្យសិក្សាពីគម្រោង ព្រែកជីកហ្វូណនតេជោ ឲ្យបានបញ្ចប់ឆាប់រហ័ស

សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់បានហើយ ក្រោយពីរធ្វើសកម្មភាពលួចម៉ូតូនៅភូមិទួលថ្ងាន់

ក្រសួងបរិស្ថានចាប់ផ្ដើមពិភាក្សាពង្រឹងការគ្រប់គ្រងទីលានទុកដាក់សំរាមប្រកបដោយអនាម័យនៅរាជធានីភ្នំពេញ

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ក្រសួងអប់រំ យុវជន និងកីឡា៖ «ទោះជាកាយសម្បទាមិនគ្រប់គ្រាន់ តែមានបេះដូងពោរពេញដោយឆន្ទះ និងក្តីសង្ឃឹម»

អស់ស្ទះឈ្នះពិតៗ អតិថិជនភេសជ្ជៈប៉ូវកម្លាំង WURKZ គាស់ក្រវឹងកំប៉ុងឈ្នះម៉ូតូស៊េរីថ្មី ចំនួន ១០គ្រឿង

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ

យុវជនម្នាក់រអិលជើងធ្លាក់ពីលើអគារជាន់ទី៣រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ដឹកទៅមន្ទីរពេទ្យ

មន្ត្រីអាវុធហត្ថខណ្ឌចំការមនម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់ ខណៈនារីម្នាក់ទៀតរងរបួសធ្ងន់

ប្រធានអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន

អានហើយព្រឺសម្បុរ! ទម្លាយប្រវត្តិ «តេទឹកពុះ» នៅកំពង់ស្ពឺ ទីតាំងបុរាណស្ថានរបស់ជនជាតិដើមភាគតិចសួយ

ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារទទួលបានគ្រឿងឧបភោគបរិភោគពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ផ្ដន្ទាទោស១៧នាក់ដាក់ពន្ធនាគារពី ៥ឆ្នាំទៅ៦ឆ្នាំនិងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមកវិញ ចោទពីបទក្លែងឯកសារ

រដ្ឋបាលខេត្តព្រះវិហារ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅស្រុករវៀង

ក្រុមប្រឹក្សាខេត្តរតនគិរី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋក្រុងបានលុង

រដ្ឋបាលខេត្តបាត់ដំបង រៀបចំទិវាទេសចរណ៍ពិភពលោកលើកទី៤៣ ឆ្នាំ២០២៣ ក្រោមប្រធានបទទេសចរណ៍ និងការវិនិយោគបៃតង

ខ្ចីម៉ូតូរបស់គេជិះហើយ រួចក៏យកទៅបញ្ចាំត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់នៅស្រុកគាស់ក្រឡ
