2023-09-22 11:09
357

ខេត្តកំពង់ធំ៖ ហេតុការណ៍ឃាតកម្មដ៏រន្ធត់នេះ កើតឡើងវេលាម៉ោងប្រមាណ៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចភូមិនាងសល្ងាច ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ស្ត្រីម្នាក់ត្រូវបានជនសង្ស័យជាប្តីកាប់ ជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមដល់អ្នកភូមិ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ប៊ុន សយ ភេទប្រុស (ជាប្តី) អាយុ៤៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានកាប់ទៅលើជនរងគ្រោះឈ្មោះ សោម សុជា ភេទស្រី (ជាប្រពន្ធ) អាយុ៤៤ឆ្នាំ នៅភូមិជាមួយគ្នា បណ្តាលឲ្យស្លាប់នៅនឹងកន្លែង មូលហេតុ ប្រចណ្ឌ។

គួរបញ្ជាក់ផងដែរក្នុងករណីនេះ ពេលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕