2023-09-22 11:09
130

ព្រៃវែង៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តព្រៃវែង ដើម្បីពិនិត្យលទ្ធផលអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបញ្ហាប្រឈមនានា ក៏ដូចជាការដាក់ចេញនូវទិសដៅការងារបន្ត សំដៅអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីផលប៉ះពាល់បណ្តាលមកពីគ្រឿងញៀន និងការបន្តសកម្មភាពយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀន  ការពារសុខុមាលភាព និងសុវត្ថិភាពសង្គម។ 

ឯកឧត្តម សួន សុម៉ាលីន  អភិបាលខេត្ត ក៏បានមានប្រសាសន៍ ជម្រុញដល់អាជ្ញាធរពាក់ពន្ធ័ទាំងអស់ត្រូវបន្តរខិតខំ អនុវត្ត ចុះបង្រ្កាបគ្រឿងញៀន គ្រប់រួមភាព ទាំងអស់ធ្វើយ៉ាងណាដើម្បីឲ្យការងារមួយនេះទទូលបាន លទ្ធផលល្អ ជាពិសេសធ្វើឲ្យខេត្តព្រៃវែងជាខេត្តមិនមានគ្រឿងញៀន និងអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងខេត្តព្រៃវែងនេះ។ 

ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញដល់ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយអំពីឥទ្ធិពលបញ្ហាគ្រឿងញៀន ក៏ដូចជាគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឲ្យប្រជាពលរដ្ឋ និងយុវវ័យ យល់ដឹងអំពីផលបះពាលដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការគ្នាឲ្យបានជិតស្និទ្ធក្នុងការ ចុះបង្ក្រាបនូវបទល្មើសផ្សេងៗជាពិសេសបញ្ហាគ្រឿងញៀនធ្វើយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាពល្អ ក្នុងការបង្ក្រាប នៅបទល្មើសទាំងអស់នោះ មិនឱ្យជនដៃដល់ ក៏ដូចជាជនបង្កមានការដឹងខ្លួនមុន។ 
ឯកឧត្តម សួន សុម៉ាលីន  អភិបាលខេត្ត ក៏បានមានប្រសាសន៍ បានណែនាំឲ្យចាប់វិធានការចំនួន ៣ សំខាន់ៗ ទី ១ វិធានការផ្សព្វផ្សាយ។
ទី ២ វិធានការរដ្ឋបាល។
ទី៣ វិធានការបង្ក្រាប។

នៅក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានធ្វើរបាយការណ៍អំពីការអនុវត្តទួនាទីភារៈកិច្ចការរបស់ខ្លួនក្នុងការអនុវត្តចុះបង្រ្កាបនៅបទល្មើសផ្សេងៗក្នុងខេត្តកន្លងមក ទទូលបានលិទ្ធផលល្អ ប្រសើច្រើន ក្នុងនោះមានចុះបង្រ្កាបគ្រឿងញៀន ក្មេងទំនើង ក្មេងគេចសាលា លួច ឆក និងបទល្មើសផ្សេងៗជាច្រើនទៀត។

បន្ថែមលើសពីនោះ លោកអភិបាលស្រុក បានលើកឡើងថា ស្រុកក៏បានខិតខំជម្រុញ និងអនុវត្តនៅគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព បានយ៉ាងល្អប្រសើ និងបានចុះអប់រំ ផ្សព្វផ្សាយ នៅតាមទីសាធារណៈ សាលារៀន ធ្វើយ៉ាងណាបញ្ជ្រាប អំពីគោនយោបាននេះដល់ប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ ព្រមទាំងឲ្យគាត់ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យការអនុវត្តទទូលបានប្រសិទ្ធភាពខ្ពស់៕