2023-09-22 01:09
147

បន្ទាយមានជ័យ៖ ផ្តើមឡើងដោយរឿងដណ្តើមស្រីស្នេហ៍គ្នា ក្រុមយុវជនចំនួន ០៤នាក់ បានលើកគ្នាស្វែងរកកាប់គូរស្រូវដល់ផ្ទះ ប៉ុន្តែមិនឃើញគូរទំនាស់កាប់បំផ្លិចបំផ្លាញផ្ទះសំបែងខ្ទេចខ្ទី ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន។ 

ទំនាស់រឿងដណ្តើមស្រីស្នេហ៍គ្នានេះ កើតឡើង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ជនរងគ្រោះឈ្មោះ ម៉ាន់ វណ្ណី ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានមកប្តឹងសមត្ថកិច្ច នៅយប់ទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៥ទាបភ្លឺ ដោយរៀបរាប់ថា ខ្លួនបានជិះម៉ូតូចេញពីផ្ទះទៅយកឈ្មោះ ស័ក្តិ ភេទប្រុស អាយុ ១៨ឆ្នាំរ ស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ទៅហាងស៊ុប “រស់ជាតិពីរ” ផ្លូវលេខ២ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ពេលទៅដល់មុខហាងស្រាប់តែមានមនុស្ស ០២នាក់ បានជិះម៉ូតូ ម៉ាកហុងដា C125 ពណ៌ខ្មៅ មកឈប់ពីមុខដកកាំបិតពីម៉ូតូកាប់ទើបខ្លួនរត់គេចចូលក្នុងហាងហើយពួកវាបានឡើងជិះម៉ូតូចេញទៅវិញបាត់អស់។

ក្រោយពីទទួលបណ្តឹងសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ ទើបរកជនសង្ស័យឃើញនៅកន្លែងជួសជុលរថយន្ដ ស្ថិតនៅផ្លូវលេខ១ ស្ថិតក្នុងភូមិ ភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ធ្វើការឃាត់ខ្លួនទាំង ០៤នាក់ រួមមាន៖ ១- ឈ្មោះ ដុំ ប៉ាវ ២- ឈ្មោះ រស់ រិទ្ធធា ភេទប្រុស អាយុ ២១ឆ្នាំ, ៣- ឈ្មោះ ម៉ាន់ សីហា ភេទប្រុស អាយុ ២១ឆ្នាំ និង៤- ឈ្មោះ រស់ រឹទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ។

លោក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងបន្តទៀតថា តាមចម្លើយសារភាពរបស់ឈ្មោះ ដុំ ប៉ាវ ជាអ្នកបន្ករឿងបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះខ្លួនបានជិះម៉ូតូដឹកស្រីស្នេហ៍មកដល់កន្លែងកើតហេតុ ស្រាប់តែមានមនុស្សមួយក្រុមទៀត មករករឿងខ្លួន និងប្រច័ណ្ឌក៏បង្កើតជារឿងឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំង ប៉ុន្តែមិនមានហិង្សាឡើយ លុះកន្លងបាន ២ថ្ងៃ ដោយសារកំហឹងមិនអាចបំភ្លេចបានខ្លួនក៏បានហៅបក្សពួកខ្លួន ចំនួន ០៣នាក់ទៀត ក្នុងមានទាំងដាវពិឃាត ០២ដើម ជិះម៉ូតូទៅដល់ផ្ទះគូរសត្រូវរបស់ខ្លួន ឈ្មោះ ប៉ាវ ភេទប្រុស អាយុ ១៨ឆ្នាំ ផ្ទះនៅផ្លូវប៉ារ៉ែត ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ តែពុំឃើញមានមនុស្សក៏កាប់ផ្ទះជំនួសបែកកញ្ចក់អស់ដើម្បរំសាយកំហឹង។

បច្ចុប្បន្ន សមត្ថកិច្ចសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕