2023-09-22 02:09
150

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក ឧកញ៉ា ឃិត ចាន់ដា និងលោកជំនាវ គង់ សជាតា បានពាំនាំយកអំណោយទៅចែកជូនសិស្សានុសិស្សនៅសាលាបឋមសិស្សា ឈូកក្រពុំ ភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកឧកញ៉ា ឃិន ចាន់ដា បានថ្លែងក្នុងអង្គពិធីសូមអគុណដល់លោកគ្រូអ្នកគ្រូដែលខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តយកចិត្តទុកដាក់បង្ហាត់បង្រៀនផ្តល់ចំណេះដឹងដល់សិស្សសានុសិស្សដើម្បីជាស្ពានចំឡងនិងបង្កើតធន់ធានមនុស្សដល់ប្រទេសជាតិ។ ជាមួយគ្នានោះផងដែរលោក ឧកញ៉ា បានផ្តាំផ្ញើដល់សិស្សសានុសិស្សទាំងអស់ត្រូវខិតខំរៀងដើម្បីក្លាយជាធន់ធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិនិងលើសស្ទួយប្រទេសជាតិអោយល្អប្រសើរ។ 

ក្នុងនោះផងដែរសិស្សផងដែរ សិស្សសិស្សសានុសិស្សទាំងអស់សរុប៣០០នាក់ ក្នុងមួយនាក់ទទួលបានថវិការមួយចំនួននិងសម្ភារសិស្សាមួយចំនួនផងដែរ។ 
និងលោកគ្រូអ្នកគ្រូ អនាព្យាបាលសិស្ស កម្លាំងនគរបាលនឹងកម្លាំងប្រជាការពារថវិការមួយចំនួន។ 

ជាមួយគ្នានោះផងលោកឧកញ៉ា បានផ្តល់ថវិការចំនួន១ពាន់ដុល្លារសម្រាប់ជួសជុលសាលារៀន និងសម្រាប់ជួសជុលទីស្នាក់ការកម្លាំងប្រជាការពារចំនួន៣០០ដុល្លារ និងសម្រាប់ប្រើប្រាស់ក្នុងសាលាឃុំចំនួន៥០០ដុល្លារ។ 
ជាទីបញ្ចប់លោកគ្រូអ្នកគ្រូ និងអាជ្ញាធរ រួមទាំងអនាព្យាបាលសិស្សសូម គោរពជូនពរដល់លោកឧកញ៉ា និងលោកជំទាវ លោកឯក ឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា គណៈប្រតិភូ ក្នុងអង្គពិធីទាំងមូលជួបនូវ ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ  ពលៈ កម្បីឃ្លៀងឃ្លៀតឡើយ។