2023-10-03 04:10
399

ភ្នំពេញ៖ ថ្លែងទៅកាន់បងប្អូនកម្មករ-កម្មការិនី នយោជិតប្រមាណជិត ២ម៉ឺននាក់ ក្នុងពេលអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ នាព្រឹកថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការដំឡើងប្រាក់ខែដល់កម្មករ-កម្មការិនី នយោជិត អប្បបរមា២០៤ដុល្លារ សម្រាប់ឆ្នាំ២០២៣ គឺជាយើងចែកគ្នារស់»។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺ «មិនបោះបង់កម្មករ-កម្មការិនី និងប្រជាជនទេយើងនៅបន្តសូម្បីកម្មវិធីកុំថាឡើយគោលនយោបាយដទៃទៀតផ្សេងៗជាច្រើនណាស់ដែលត្រូវធ្វើ នេះជាការយកចិត្តទុកដាក់ធំណាស់»។ 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលថ្មី ត្រូវបន្តនូវគោលនយោបាយដែលមានស្រាប់ជាពិសេសនឹងពង្រីកបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការនិរី។ រាជរដ្ឋាភិបាលបានគិតគូរច្រើនណាស់ដល់សុខទុក្ខបងប្អូនកម្មករ-កម្មការិនី ចាប់តាំងប្រាក់ខែ ៤០ដុល្លារឡើងរហូតឥឡូវ ២០៤ដុល្លារ ទាំងដល់សោធន និងសុខភាពមិនត្រឹមបងប្អូនទេ រួមទាំងប្តីប្រពន្ធ និងកូនទៀត។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «គោលនយោបាយរបស់គណបក្សប្រជាកម្ពុជាអត់មានថយក្រោយទេ គឺអនុវត្តន៍បន្តនូវអ្វីដែលមាន និងខិតខំបន្តបង្កើតបន្ថែមទៀត ដែលនេះជាការប្តេជ្ញាចិត្ត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា «ការងារទី១ ដែលបានដាក់ចេញឲ្យក្រសួងការងារត្រូវធ្វើ គឺការតំឡើងប្រាក់ខែជួនបងប្អូនកម្មករ-កម្មការិនី នយោជិតឲ្យបានមុខបុណ្យ ហើយពេលនេះសម្រេចបានដោយជោគជ័យ»។ សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ការតំឡើងប្រាក់បៀវត្សរ៍នេះវាច្រើន ឬតិចវាអាស្រ័យទៅលើអ្នកមើល «បើអ្នកមើលសម្រាប់កម្មករ-កម្មការិនិថាតិច។ បើមើលសម្រាប់នយោជក់ ឬថៅកែថាច្រើន»។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឃើញមានការវ៉ៃប្រហាច្រើនមកលើរដ្ឋាភិបាល បើយើងគិតមើលបើ ៤ដុល្លារក្នុងមួយខែគុណនឹង ៧០ឬ៨០ម៉ឺននាក់ មួយខែវាប៉ុន្មាន? ប៉ុន្តែបងប្អូនត្រូវយល់ថាក្នុងកាលៈទេសៈនេះ កំពុងជួបការលំបាកទាំងអស់គ្នា ហើយការដោះស្រាយនេះ តាមរូបមន្ត «ចែកគ្នារស់ ជួយគ្នារស់» ដើម្បីឲ្យយើងទាំងអស់គ្នា។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «រាជរដ្ឋាភិបាលយល់ពីទុក្ខលំបាកទាំងសងខាងម្នាក់ៗមានហេតុផលរៀងៗខ្លួន បាតដៃកសាច់ ខ្នងដៃកសាច់»។

សូមជម្រាបថា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,០៩៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ២២ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ៕