2023-10-05 12:10
277

ភ្នំពេញ៖     សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លៃងបញ្ជាក់ថា “ចាប់ពីអាណត្តិនេះតទៅសាលារដ្ឋទាំងមិនចាំកូនចៅប្រជាពលរដ្ឋវេចបង្វិចពីស្រុកមួយទៅស្រុកមួយទៀត ដើម្បីបានសាលាល្អរៀនសូត្រគ្រប់សាលារដ្ឋទាំងអស់ចាប់ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់ទី១២ គឺ ជាសាលាដែលល្អអាចទទួលយកបាននៅក្នុងមូលដ្ឋាន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “យើងត្រូវពង្រឹងនូវអ្វីដែលមានស្រាប់ ប្រសើជាងពង្រីក ព្រោះលទ្ឌភាពយើងជាក់ស្តែង នៅតាមមូលដ្ឋានពួកគាត់វិនិយោគ ដើម្បីចង់ឲ្យកូនចៅរៀនសាលាល្អ ដូច្នេះលទ្ធភាពយើងត្រូវពង្រឹងនៅគ្រប់សាលាទាំងអស់ជាជំហាន ជាពិសេសសាលរដ្ឋនេះឲ្យខ្លាំង ឲ្យរឹងមាំ ដើម្បីជាមូលដ្ឋានបណ្តុះទាំងសមត្ថភាព ចំណេះដឹង ឥរិយាបទ គុណធម៌ និងសីលធម៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ព្រឹករៀនល្ងាចសម្រាក គឺសល់ពេលឪពុកម្តាយលំបាក”។ សម្តេចអិបតីនាយលដ្ឋមន្ត្រី ក៏បានសាកសួរទៅសិស្សដែលរៀននៅសាលាបង្រៀនច្រើនជាងគេក្មួងអត់ធុញទេអី? មានពួកម៉ាករៀនផ្សេងរៀងតែព្រឹកសល់ពេលដើរក្មួយចង់បានទេ? អត់ទេ គឺគាត់ចង់បានរៀនច្រើន គាត់ថា «សប្បាយ» ព្រោះគាត់អាចយកអ្វីដែលគាត់រៀនទៅធ្វើជាក់ស្តែងជាក្រុមចេញលទ្ធផល និងចេញជាចំណេះក្នុងថវិកាមានកំណត់ យើងត្រូវចេះឆ្នៃប្រឌិត កុំចាំដល់យើងមានលទ្ធភាពទៅបង្កើតសាលាជំនាន់ថ្មីទូទាំប្រទេសមិនដឹកពេលណាទេ? ព្រោះវិនិយោធន់ ប៉ុន្តែអ្វីដែលមានស្រាប់ត្រូវឆ្នៃប្រឌិតធ្វើ។

សម្តេចនាយកដ្ឋមន្ត្រីបានបញ្ជាក់ថា “មុនបោះឆ្នោតសម្តេចបានចុះសិក្សា ចំនន ៥៥សាលាឃើញថា សាលាខ្លះលោកគ្រូ អ្នកគ្រូឆ្នៃប្រឌិតមិនចាំបាច់ប្រើចំណាយថវិកាអស់មួយរៀលទេ មានការុញ និងចូលរួមពីគ្រួសារទៀតនូវអ្វីដែលមានស្រាប់ គឺថា «អភិវឌ្ឍន៍របៀបអ្នកក្រប្រើឱ្យអស់លទ្ធភាពដែលយើងមានជាជាងធ្វើអីបន្តិចទៅអីមកផ្សេង»។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ចើញជាអធិបតីភាព ក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នេះ  ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព»  ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ៕