2023-10-05 02:10
276

ភ្នំពេញ៖ នាឱកាសប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» បានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នេះ ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការកំណែទម្រង់មិនអាចធ្វើមួយឆ្នាំដូរនោះទេ វាមានចរនារបស់វា ហើយទ្រីស្តីដែលយើងដាក់វិធានគន្លឹះចំនួន ០៥ គឺ «ពង្រឹងមុខងារសាធារណៈ អប់រំ សុខាភិបាល ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន កំណែទម្រង់ និងការអនុវត្តន៍ក្នុងវិស័យតុលាការ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ទ្រឹស្តីរបស់សម្តេចបែបនេះ «គិតធំ ធ្វើតូច» មានន័យថា ក្នុងក្រមខណ្ឌនយោបាយត្រូវគិតឱ្យគ្រប់ជ្រុងជ្រោយ ប៉ុន្តែការអនុវត្តយើងជ្រើសរើសគន្លឹះណាដែលជាមូលដ្ឋានសម្រាប់ទ្រទ្រង់វាហើយអនុវត្តឱ្យចំគោលដៅជាជំហានតែម្តង បើមិនអញ្ចឹងទេវាទូលំទូលាពេកធ្វើអត់ត្រូវ”។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា “អញ្ចឹងបើវិស័យអប់រំយើងត្រូវការដាក់ពង្រឹងត្រូវការមូលដ្ឋាន” ហើយប៉ុន្មានថ្ងៃនេះ ដូចជា ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អញ្ចឹងបើយើងចង់នាំអង្ករចេញកុំទៅសុំចរចារតែប្រទេសមួយដាក់អង្ករចេញ ក្រែងលោវាមិនដឹងចេញស្អី ត្រូវទៅដល់ខេត្តរបស់គេមួយៗគេត្រូវការស្អីយកអាហ្នឹងដាក់ចូលតែម្តង ព្រោះអង្ករយើងមានច្រើនប្រភេទ ឧទាហរណ៍សុំទៅចិនគាត់ជួយប៉ុន្មានសែនតោន។ ចូលទៅមើលសៀងហៃគេហូបអង្ករត្រូវដាក់ឱ្យចំគោលដៅ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វិស័យទេសចរណ៍ចង់បានទូទៅ ប៉ុន្តែយើងត្រូវយកកន្លែងណាជាមូលដ្ឋានគ្រឹះរុញជាមូលដ្ឋាន ដូចជា សៀមរាប ភ្នំពេញ កំពង់សោម រុញអាហ្នឹងយុទ្ធបីនឹងឱ្យចេញបីហ្នឹងចេញវាងាយស្រួល «ផ្តោត និងបង្កើត»៕