2023-10-08 04:10
303

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនិស្សិតឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទទួលមរណភាពក្នុងពេលមានការវាយប្រហាររវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
   គួរជម្រាបថា រាជរដ្ឋាភិបាលបានចាត់វិធានការទំនាក់ទំនងជាប្រចាំជាមួយអាជ្ញាធរអ៉ីស្រាអែល ដើម្បីធានាដល់សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ ជាលទ្ធផលពេញមួយយប់មិញនេះ កម្ពុជាបានទំនាក់ទំនងជាមួយពលរដ្ឋខ្មែរភាគច្រើន នៅក្នុងប្រទេសអ៉ីស្រាអែល និងកំណត់ទីតាំងរបស់ពួកគាត់ ហើយក្នុងនោះយើងក៏បានខិតខំជួយសង្គ្រោះនិស្សតិ៣រូបក្នុងចំណោម៤រូប (ដែលក្នុងនោះម្នាក់បានស្លាប់) ចេញពីតំបន់ក្រហម មកស្នាក់នៅជាមួយកុងស៊ុលកិត្តិយសរបស់កម្ពុជាក្នុងប្រទេសអ៉ីស្រាអែល៕