2023-10-09 12:10
302

ខេត្តកំពង់ស្ពឺ៖  ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានប្រាប់ដល់យុវជនជំនាន់ក្រោយឱ្យរៀន សូត្រពីគំរូវីរភាពនិងដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុនដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនជាតិមាតុភូមិ។ការណ៍នេះធ្វើឡើងក្នុងឱកាសជួបសំណេះ សំណាលនិងសួរសុខទុក្ខនិវត្តន៍ជននៃមន្ទីរសុខាភិបាលនិងមន្ទីរផែនការប្រមាណ២៥៣នាក់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីគុណបំណាច់របស់យុទ្ធជន យុទ្ធនារីជា អ្នកស្នេហាជាតិជំនាន់មុនក្នុងការលៈបង់និងហ៊ានពលីគ្រប់បែបយ៉ាង ក្នុងបេសកកម្មរំដោះជាតិមាតុភូមិកម្ពុជាចេញពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត និងបាននាំកម្ពុជាឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូច សព្វថ្ងៃនេះ។ លោកថា ភាពជោគជ័យនៃការដឹកនាំប្រទេសពីបាតដៃទទេរហូតមកដល់បច្ចុប្បន្ន គឺកើតចេញពីឆន្ទៈ និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន។   

ទន្ទឹមនេះរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានក្រើនរំលឹកដល់យុវជនជំនាន់ក្រោយឱ្យដឹងនូវគុណចំពោះបុព្វការីជន ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាលដម្បីជាតិ មាតុភូមិនិងប្រជាជនខ្លួនឯង។ ក្មេងជំនាន់ក្រោយ ត្រូវតែអភិរក្ស ថែរក្សាកេរ្ត៍តំណែលដែលបន្សល់ទុកពីចាស់ព្រឹទ្ធាចារ្យនិងថ្នាក់ដឹកនាំជំនាន់មុន (រក្សាចាស់ បង្កើតថ្មី) ត្រូវរៀនសូត្រពីគំរូនៃការដឹកនាំនេះ ហើយក្នុងនាមក្មេងៗជំនាន់ក្រោយ គ្មានសិទ្ធិទន់ជ្រាយទេចំពោះការការពារនិងអភិវឌ្ឍន៍ប្រទេសជាតិមួយនេះ នោះទេ ត្រូវបន្តដឹកនាំឱ្យប្រទេសជាតិមានភាពលេចធ្លោលើឆាកអន្តរជាតិ ឱ្យអន្តរជាតិមើលឃើញថាកូនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស៕