2023-10-28 01:10
379

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់រីឯពីរនាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីម៉ូតបុកគ្នា នៅលើផ្លូវក្រាលកៅស៊ូ ភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣។


នគរបាលមូលដ្ឋានបានឲ្យដឹងថានៅមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០២១ ពាក់ស្លាកលេខកំពង់ស្ពឺ1T-3356 បើកបរពីទិសខាងកើតទៅទិសខាងលិចអ្នកបើកបរឈ្មោះ យ៉ាន កក្កដា ភេទប្រុស អាយុ១៨ឆ្នាំរងរបួសធ្ងន់ រស់នៅភូមិសំប៉ាន ឃុំតាំងក្រូច ស្រុកសំរោងទង  ខេត្តកំពង់ស្ពឺ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ  ពាក់ស្លាកលេខកំពង់ស្ពឺ1U-0083 អ្នកបើកបរឈ្មោះ អ៊ួន ដាលីន ភេទស្រី អាយុ២០ឆ្នាំរងរបួសធ្ងន់អ្នករួមដំណើរឈ្មោះ យិន ចិន្តា ភេទស្រីអាយុ៤៣ឆ្នាំស្លាប់ពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ អ្នកទាំងពីររស់នៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  ដែលកំពុងបើកបរស្របទិសគ្នារួចបត់ឆ្វេងឆ្លងផ្លូវទៅទិសខាងត្បូងបុកពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ពីរនាក់។

ប្រភពបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីនាញបានហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
សពស្ត្រីរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងម៉ូតូទាំងពីរគ្រឿង យកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  ដើម្បីចាត់ការតាមនីតិវិធី៕