2023-10-30 12:10
342

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ផ្តោតលើការទទួលខុសត្រូវខ្ពស់ ក្នុងការកាត់បន្ថយការប្រើប្រាស់ និងការជួញដូរគ្រឿងដោយខុសច្បាប់ឱ្យអស់ពីកម្ពុជា»

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា នៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តទី១៣ ដែលអស់មីននៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣នេះ នៅបរិវេសាសាលាខេត្តកំពង់ស្ពឺ។

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា «វិធានការទាំងនេះ មិនមែនជាទ្រឹៈស្តីនិយមទេ គឺជាក់ស្តែងនិយម» ត្រូវស្តាប់ប្រជាពរដ្ឋមានតម្រូវការអ្វីខ្លះ? ចង់បម្រើប្រជាពលរដ្ឋឱ្យល្អត្រូវធ្វើអ្វីខ្លះ? ពិតណាស់យើងមិនអាចធ្វើបានក្នុងរយៈពេលមួយថ្ងៃនោះទេ។ មិនអាចបង្កើតអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនថ្ងៃនេះ បង្ក្រាប់ឱ្យអស់នៅថ្ងៃស្អែកទេ ប៉ុន្តែត្រូវចាប់ផ្តើមរៀបចំផ្ទះរបស់យើងឱ្យត្រូវ មានរបៀបរាប់រយ បង្កើតយន្តការឱ្យត្រូវទម្ងន់គ្រប់ ដើម្បីសហការគ្នាធ្វើវា។

 សម្តេចអិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីឈានដល់ការលប់បំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ប៉ុន្តែវាអាស្រ័យទៅលើអ្នកអនុវត្តន៍ជាក់ស្តែង ប្រតិបត្តិករ អាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់តាមមូលដ្ឋានផងដែរ»

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺថា «អាជ្ញាធរខេត្ត ស្រុក ខណ្ឌទាំងអស់ក្នុងខេត្តកំពង់ស្ពឺ ត្រូវរួមសហការគ្នាដោះស្រាយបញ្ហានេះ ដើម្បីរួមគ្នាធានាសន្តិសុខ សុវត្ថិភាព និងសេចក្តីសុខជួនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ»