2023-10-30 01:10
351

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ នាឱកាសអញ្ជើញជាអធិបតីភាព ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា នៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តទី១៣ ដែលអស់មីន សម្តេចធិបតីបានថ្លែងថា «ការពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដើម្បីចូលរួមដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង ភាពមិនប្រក្រតី ក្នុងការបម្រើសេវាជួនប្រជាពលរដ្ឋឱ្យបានល្អ »

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា «រាជរដ្ឋាភិបាលបានធ្វើច្រើនកន្លងមកហើយមិនមែនត្រឹមអាណត្តិទី ៧ នេះទេ ជាពិសេសសម្តេចតេជោអតីតនាយកដ្ឋមន្ត្រីលោកបានដឹកនាំធ្វើកិច្ចការងារទាំងនេះ រហូតប្រើកណ្តាប់ដៃដែក វិធានការផ្សេងៗ ដើម្បីដោះស្រាយបញ្ហា ការធ្វើកំណែទម្រង់ច្បាប់ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌បានច្រើន ប៉ុន្តែនៅសេសសល់ខ្លះត្រូវតែមាន ដូចជាការកកស្ទះសំណុំរឿង បញ្ហាមិនប្រក្រតីមួយចំនួនយើងត្រូវទទួលស្គាល់ការពិតនេះ»

 សម្តេចអិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «បញ្ហាដែលយើងត្រូវបំពេញបន្ថែម ត្រូវធ្វើយ៉ាងណាបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ» នៅក្នុងប្រព័ន្ធតុលាការយើងមានកំណែទម្រង់ច្រើន ការដោះស្រាយបញ្ហាក៏បានច្រើនជូនដល់ប្រជាពលរដ្ឋ ប៉ុន្តែគ្មានអ្វីល្អឥតខ្ចោះទេ តែយើងត្រូវចាប់ផ្តើមទទួលស្គាល់នូវចំណុចដែលយើងកំពុងខ្វះខាត ទទួលស្គាល់នូវង្វីដែលដែលប៉ះពាល់ចម្បង ជាមួយប្រជាពលរដ្ឋ ព្រោះការងារដែលត្រូវធ្វើច្រើនរាប់ម៉ឺនមុខឯណោះ។ គោលនយោបាយយុទ្ធសាស្រ្តចតុកោណ បញ្ចកោណ ចាប់ផ្តើមពីត្រីកោណយើងបន្តលើកទឹកចិត្តថែរក្សា «សមិទ្ធផល សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍សេដ្ឋកិច្ច» បានហើយឥឡូវយើងដាក់គោលនយោបាយ និងសម្រួចបន្ថែមទៀត៕

 ហើយសម្រួចវាអញ្ចឹងក្នុងការដោះស្រាយប្រព័ន្ធយុត្តិធម៌នេះ យើងមានវិធីសាស្ត្រធ្វើក្នុងនោះផ្តោតលើយន្តការការចំនួន ៣ គឺ ទី១- 

 សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺថា «អាជ្ញាធរខេត្ត ស្រុក ខណ្ឌទាំងអស់ក្នុងខេត្តកំពង់ស្ពឺ ត្រូវរួមសហការគ្នាដោះស្រាយបញ្ហានេះ ដើម្បីរួមគ្នាធានាសន្តិសុខ សុវត្ថិភាព និងសេចក្តីសុខជួនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អ»